អភិបាលខេត្តកំពង់ស្ពឺ ប្រើឧត្ថម្ភាគចក្របាចគ្រាប់ពូជឈើចម្រុះ ប្រម៉ាណ៤០ម៉ឺនគ្រាប់ ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន សម្រស់ ធម្មជាតិ នៅក្នុងសហគមន៍ពាមល្វា
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ អមដំណើរដោយ អស់លោក លោកស្រី ប្រធានអង្គភាពជំនាញ បានអញ្ជើញជិះតាមឧត្ថម្ភាគចក្រ ដើម្បីបាចគ្រាប់ឈើចម្រុះ ក្រោមការឧបត្ថម្ភ របស់ក្រុមហ៊ុនសម្រស់ធម្មជាតិ ដែលលើទី១នេះគំរោងបាចគ្រាប់ពូជចូលព្រៃធម្មជាតិប្រមាណ៤០ម៉ឺនគ្រាប់ នៅក្នុងសហគមន៍ពាមល្វា ស្ថិតនៅក្នុងភូមិល្ងឹម ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ។
ឯកឧត្តម វ៉ី សំណាង បានថ្លែងថា ក្នុងថ្ងៃនេះយើងពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមជាមួយនឹងបងប្អូន កូន ក្មួយទាំងអស់ ក្នុងនាមរដ្ឋបាល ខ្ញុំផ្ទាល់មានមោទនភាពនៅពេលឃើញ ប្អូនៗ កូនក្មួយយើងចេះស្រឡាញ់នូវសម្បត្តិធម្មជាតិ និងបានចូលរួមយ៉ាងច្រើនកុះករ ដែលធ្វើឲ្យព្រៃឈើដីព្រៃឈើក្នុងប្រទេសកើនឡើង៧៥%ក្នុងនៃផ្ទៃប្រទេស ។ ឯកឧត្តម បន្តថា ថ្ងៃនេះគឺយើងដាំឈើក្នុងន័យអបអរសាទរ ០៩កក្កដា បុណ្យរុក្ខាទិវាជាតិដាំដើមឈើ ។
ឯកឧត្តមអភិបាលខេត្ត សូមថ្លែងនូវការលើកទឹកចិត្ត គាំទ្រជានិច្ច ហើយនិងសូមថ្លែងនូវការកោតសរសើរ ដែលក្រុមហ៊ុនសម្រស់ធម្មជាតិ បានយកនូវទ្រព្យធនរបស់ខ្លួនជាច្រើន មកជួយអភិវឌ្ឍន៍ក្នុងសហគមន៍ ។
លោកស្រី ស៊ុន្ទរី នួន ប្រធានក្រុមហ៊ុនសម្រស់ធម្មជាតិ បានលើកឡើងថា ក្រុមហ៊ុន និងបន្តផ្តល់ប្រាក់ឧបត្ថម្ភចំពោះគំរោងដែលមានឈ្មោះ(ព្យាបាលដំប៉ៅផែនដី) ថែមទាំងធ្វើឲ្យសហគមន៍មានមុខរបបចិញ្ចឹមជីវិតជានិរន្តរភាពជារៀងរហូត ។
លោក តាន់ គឹមសួរ ប្រធានគំរោង បានលើកឡើងដែរថា គំរោង(ព្យាបាលដំប៉ៅផែនដី) ក្រោមជំនួយរបស់ក្រុមហ៊ុនសម្រស់ធម្មជាតិ និងបាចគ្រាប់ពូជឈើចម្រុះឲ្យគ្រប់១លានគ្រាប់ទៅលើភ្នំខាងលើ នាពេលដ៏ខ្លីខាងមុខនេះបន្ថែមទៀតនាពេលខាងមុខ ៕







