ដំណេីរស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា
ប្រសិនបើអ្នកមិនធ្លាប់បានឆ្លងកាត់សង្គ្រាម អ្នកប្រាកដជាមិនយល់តម្លៃនៃសន្តិភាពឡើយ។ ប្រទេសមួយដែលមិនមានសន្តិភាពពេញលេញ គឺមិនអាចមានការអភិវឌ្ឍរីកចម្រើននោះទេ។ ជាក់ស្តែងកម្ពុជាក្រោយរបបកម្ពុជាប្រជាធិបតេយ្យដួលរលំ គឺត្រូវចាប់ផ្តើមជីវិតរបស់ខ្លួនពីគំនរផេះផង់ ដោយបាទដៃទទេ។ ដៃម្ខាងទប់ស្កាត់ការពារកុំឱ្យរបបខ្មែរក្រហមត្រឡប់មកវិញ ហើយដៃម្ខាងទៀតប្រឹងប្រែងកសាងជាតិ។ កម្ពុជាត្រូវចំណាយពេលជិត២០ឆ្នាំយ៉ាងលំបាក ទើបអាចរកបានសន្តិភាពពេញលេញ។
បន្ទាប់ពីបានសន្តិភាពនេះ ទើបកម្ពុជាមានឱកាសគ្រប់គ្រាន់ក្នុងការអភិវឌ្ឍកសាងជាតិ។ ទីតាំងដែលមានតែ សំណង់តូចៗ បានប្រែក្លាយជាអគារពាណិជ្ជកម្ម សំណង់អគារខ្ពស់ៗរាប់សិបជាន់។ ទីក្រុងភ្នំពេញដែលធ្លាប់តែស្ងាត់ជ្រងំ ប្រែជាអ៊ូរអរស្ទះចរាចរណ៍ស្ទើររាល់ថ្ងៃ ដោយសារកំណើននៃយានយន្តគ្រប់ប្រភេទ។ ការធ្វើដំណើរទៅកាន់បណ្តាខេត្តនានា ដែលកន្លងមកត្រូវចំណាយពេលជាច្រើនថ្ងៃ ពេលនេះ យើងចំណាយពេលមិនដល់មួយថ្ងៃផង ដោយសារតែមានផ្លូវក្រាលកៅស៊ូខ្វាត់ខ្វែងគ្រប់ខេត្ត-ក្រុង។ ពិតជាមានភ័ព្វសំណាងណាស់ ដែលប្រជាជនកម្ពុជាបច្ចុប្បន្ន មានឱកាសទៅឃើញ និងស្គាល់គ្រប់ទីកន្លែងនៃប្រទេសរបស់ខ្លួន។ យើងលែងនាំគ្នាចូលព្រៃកាន់អាវុធតស៊ូទៀតហើយ ប៉ុន្តែពេលនេះ យើងចូលព្រៃដើម្បីដើរកម្សាន្ត និងគយគន់ទេសភាពដ៏ស្រស់ត្រកាលនៃសម្បត្តិធម្មជាតិរបស់យើង។
កម្ពុជាពីអតីតកាលល្បីថា ជាវាលពិឃាត, ជាតំបន់អសន្តិសុខ និងជាចម្ការមីន ដែលមនុស្សគ្រប់គ្នាភ័យខ្លាច ប៉ុន្តែពេលនេះបានក្លាយជា «កោះសន្តិភាព» ដែលប្រជាជនគ្រប់រូបរស់នៅពោរពេញដោយស្នាមញញឹម។ ជាពិសេស កម្ពុជាបានបង្ហាញនូវមុខមាត់ និងកិត្យានុភាពរបស់ខ្លួន ជាមួយនឹងសមត្ថភាពក្នុងការរួមចំណែកដោះស្រាយបញ្ហាក្នុងតំបន់ និងអន្តរជាតិទៀតផង៕
#រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា #៧មករា #បង្រួបបង្រួមជាតិ #សន្តិភាព #អភិវឌ្ឍន៍ #winwinpolicy #DIFID #Khmerhistory #AMS #BlackCrow
Facebook Page: Black-Crow Telegram Channel









