មនុស្សជំនិតលោក កឹម សុខា ចាត់ទុកមេទ្ទាមក្រៅច្បាប់ សម រង្ស៊ី ជាមនុស្សទុយ៌សដែលមានចិត្តជាទេវទត្ត

ភ្នំពេញៈ លោក មុត ចន្ថា មនុស្សជំនិតលោក កឹម សុខា បានថ្លែងថា មនុស្សពីរនាក់មិនអាចក្លាយជាមនុស្សតែមួយបានទេ ដោយសារកត្តាធម្មជាតិ។ មនុស្សពីរនាក់ ឬច្រើននាក់អាចយល់ព្រមលើគោលការណ៍រួម ប៉ុន្តែបើសិនជាមនុស្សម្នាក់មិនគោរពគោលការណ៍រួម គឺគេបានដើរចេញពីក្រុមរួចទៅហើយ។ បើទោះបីជាមិននិយាយចំឈ្មោះ ប៉ុន្តែគេអាចដឹងថា គឺសំដៅទៅកាន់មេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី និងបក្ខពួករបស់ខ្លួន។

លោក មុត ចន្ថា


តាមរយៈហ្វេសប៊ុកលោក មុត ចន្ថា បានលើកឧទាហរណ៍ពន្យល់ថា មនុស្សពីរនាក់ប្រកាសដាក់ខ្លួននៅក្រោមច្បាប់ដោយមិនគិតថា ច្បាប់ល្អ ឬអាក្រក់ ឬមានចេតនាបែបណាឡើយ ប៉ុន្តែក្រោយមកមនុស្សម្នាក់បានរំលោភច្បាប់ និងបានក្លាយជាជនល្មើសច្បាប់ ដូច្នេះមនុស្សទាំងពីរបានចែកខ័ណ្ឌគ្នាដាច់ស្រឡះ គឺម្នាក់ជាជនរគោរពច្បាប់ និងម្នាក់ទៀតជាជនល្មើសច្បាប់។ មិនអាចជាមនុស្សតែមួយ ឬមនុស្សមានគោលការណ៍រួមតែមួយទៀតឡើយ។

លោកបន្តថា មនុស្សម្នាក់ដើរចេញពីគោលការណ៍រួមក្លាយខ្លួនជនល្មើសច្បាប់ ប៉ុន្តែនៅតែអះអាងជាដៃគូស្មោះត្រង់ ឬជាមនុស្សតែមួយ គឺមានចេតនាបំផ្លាញមនុស្សម្នាក់ទៀត តាមរយៈការអូសទាញឱ្យមកគាំទ្រ និងការពារអំពើល្មើសច្បាប់ និងមានទោសជាមួយខ្លួន ក្នុងឋានៈជាសហចារីក្នុងបទល្មើស។ មនុស្សបែបនេះត្រូវបានគេចាត់ទុកថា ប្រភេទមនុស្សទុច្ចរិត ឬមនុស្សបេះដូងខ្មៅ ឬដៃគូទុយ៌ស។ ការលើកឡើងរបស់លោក មុត ចន្ថា ខាងលើនេះ គឺចង់បញ្ជាក់ទៅទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី និងលោក កឹម សុខា មិនមែនជាមនុស្សតែមួយដូចការលើកឡើងនោះឡើយ ពោលគឺជាមនុស្សពីរនាក់ មានគំនិតផ្សេងគ្នា ម្នាក់គោរពច្បាប់ និងម្នាក់ទៀតបំពានច្បាប់ ហើយរុញដៃគូខ្លួនឲ្យបំពានច្បាប់ដែរ។ លោកចន្ថាបានបន្តថា គោលការណ៍និត្យានុកូលភាព គឺអ្នកណាបំពានច្បាប់ អ្នកនោះទទួលខុសត្រូវចំពោះមុខច្បាប់។ មនុស្សម្នាក់ខិតខំគ្រប់បែបយ៉ាងដើម្បីបង្កើតបទល្មើសឱ្យខ្លួនឯងឱ្យបានច្រើន ក្នុងគោលបំណងទុច្ចរិតបង្ហាញថា ខ្លួនប្រឹងប្រែងស្វែងរកដំណោះស្រាយជួយបក្ស ឬដៃគូ ផ្ទុយទៅវិញមានចេតនារាយដាក់អន្ទាក់ដៃគូកុំឱ្យរើបម្រះខ្លួនរួចពីសំណាញ់ច្បាប់។ ទណ្ឌិតរត់ចោលស្រុកអះអាងគ្រប់មាត់ថា ធ្វើអ្វីដើម្បីសង្រ្គោះបក្ស និងសង្រ្គោះប្រជាធិបតេយ្យ ប៉ុន្តែបានបំពានច្បាប់។ លោកថា បើសិនជាទណ្ឌិតរត់ចោលស្រុកមានបំណងល្អត្រូវគោរពច្បាប់ក្នុងការស្វែងរកដំណោះស្រាយ ប៉ុន្តែបើសិនជាខិតខំបំពានច្បាប់ បង្កើតបទល្មើស និងរុញច្រានឱ្យរដ្ឋអំណាចមានលេសកាត់ទោស ជននោះមិនមានចេតនាស្វែងរកដំណោះស្រាយទេ ផ្ទុយទៅវិញ គឺបង្កើតឧបសគ្គគ្រប់ទិសបន្ទុចបង្អាក់ និងរំខានមិនឱ្យមានដំណោះស្រាយ។

មនុស្សជំនិតលោក កឹម សុខា បានចោទសួរថា បើសិនជាពឹងលើវិធានការរបស់សហគមន៍អន្តរជាតិ ដើម្បីជួយស្វែងរកដំណោះស្រាយ ហេតុអីបំពានច្បាប់ និងបង្កើតបទល្មើសឱ្យតុលាការកាត់ទោស។ តើសមាជិកនៃសហគមន៍អន្តរជាតិហ៊ានបង្ហាញការគាំទ្រ និងការពារសកម្មភាពល្មើសច្បាប់ដែរឬ? មានយល់ទេថា សហគមន៍ការទូតដែលមានស្ថានទូតនៅក្នុងប្រទេសត្រូវស្ថិតនៅក្រោមច្បាប់ និងគោរពច្បាប់របស់កម្ពុជា ដូច្នេះបើសិនជាមេឧទ្ទាមជាជនល្មើសច្បាប់ និងជាទណ្ឌិត នោះគ្មានសមាជិកនៃសហគមន៍អន្តរជាតិណាគាំទ្រឡើយ។ ក្នុងន័យនេះ ទណ្ឌិតរត់ចោលស្រុកមានចេតនាធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិគ្មានប្រសិទ្ធភាព។

ជារួមការលើកឡើងរបស់លោក មុត ចន្ថា ខាងលើនេះ គឺចង់បញ្ជាក់ថា ទ្រឹស្តីមនុស្សពីរនាក់ជាមនុស្សតែមួយរបស់លោក សម រង្ស៊ី គឺជាចេតនាទុច្ចរិតចង់អូសទាញមនុស្សម្នាក់ទៀត គឺលោក កឹម សុខា ឱ្យមកគាំទ្រ និងការពារសកម្មភាពល្មើសច្បាប់របស់ខ្លួន ដើម្បីឱ្យក្លាយជាសហចារីក្នុងបទល្មើសដែលអ្នកបានប្រព្រឹត្ត ដោយប្រើយុទ្ធសាស្ត្រ «នំអញមិនបានស៊ី អញជាន់ចោល» ឬ «អញមិនបានចូលស្រុកធ្វើនយោបាយបាន អញបំផ្លាញឯងមិនឱ្យធ្វើដែរ» ឬ «អញដេកផ្ទះ ឯងក៏ត្រូវដេកផ្ទះដូចអញដែរ»។ ទ្រឹស្តីមនុស្សពីរនាក់ជាមនុស្សតែមួយគួរឱ្យខ្ពើមរអើម ដោយសារតែអ្នកជាមនុស្សទុយ៌សដែលមានចិត្តជាទេវទត្ត៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner