សហរដ្ឋអាមេរិក និងបារាំងព្រមព្រៀងគ្នាពង្រីកកិច្ចសហប្រតិបត្តិការកងកម្លាំងពិសេស

អាមេរិក៖ ប្រមុខការពារជាតិអាមេរិក និងបារាំងបានចុះហត្ថលេខាលើ “ផែនទីចង្អុលផ្លូវថ្មីមួយ” ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រតិបត្តិការពិសេសរបស់ប្រទេសទាំងពីរនៅថ្ងៃសុក្រនេះ​ ខណៈអាមេរិក និងបារាំងកំពុងព្យាយាមកសាងកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងមិនមែនរដ្ឋ ដូចជាក្រុមភេវរករអាល់ កៃដា និងក្រុមរដ្ឋឥស្លាមជាដើម ។

រដ្ឋមន្រ្តីការពារជាតិបារាំងលោកស្រី Florence Parly បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅឯមន្ទីរបញ្ចកោណរបស់ក្រសួងការពារជាតិអាមេរិក រួមជាមួយនឹងសមភាគីអាមេរិករបស់លោកស្រី គឺលោក Lloyd Austin ខណៈដំណើរទស្សនកិច្ចរបស់លោកស្រី Parly បានកើតមានឡើងចំពេលដែលសហរដ្ឋអាមេរិកបានដកកងទ័ពរបស់ខ្លួនចេញពីអាហ្វហ្គានីស្ថាន ហើយបារាំងក៏បានកាត់បន្ថយប្រតិ បត្តិការរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេវករនៅតំបន់ Sahel នៃទ្វីបអាហ្វ្រិកផងដែរ ។ បើតាមអ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកវរសេនីយ៍ទោ Anton Semelroth បានហៅ “ផែនទីចង្អុលផ្លូវថ្មីមួយ” ថា ជា “សេចក្តីថ្លែងការណ៍អំពីចេតនាពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នៃប្រតិបត្តិការពិសេស” ។ លោកបន្ថែមថា​ មិនមានការផ្តោតសំខាន់ជាក់លាក់នៅក្នុងតំបន់នៃកិច្ចព្រមព្រៀងនេះទេ ប៉ុន្តែប្រទេសទាំងពីរត្រូវបានគេដឹងថា កំពុងស្វែងរកមធ្យោបាយសម្រាប់សម្ព័ន្ធមិត្ត ដើម្បីបន្តធ្វើការជាមួយគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមអ៊ីស្លាមជីហាដ បើទោះបីជាពួកគេកាត់បន្ថយវត្តមានកងទ័ពរបស់ខ្លួននៅអាហ្វ្រិក អ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថានក៏ដោយ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner