កម្លាំងនគរបាលខណ្ឌឬស្សីកែវ បង្រ្កាបករណីជួញដូរសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ដកហូតបានគ្រឿងញៀន ០៩កញ្ចប់

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវ បានបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី៩ ខែកក្តដា ឆ្នាំ២០២១ វេលាម៉ោង ១៥ និង ៣០នាទី ត្រង់ចំណុចក្រុម១៤ ភូមចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវ បានឱ្យដឹងថា ជាលទ្ធផលកំលាំងជំនាញខណ្ឌ បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០៣នាក់ ក្នុងនោះមានទី១/ឈ្មោះ មាស មករា ប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យរាជធានី មុខរបរកម្មករ, ទី២/ឈ្មោះ ម៉ៅ ម៉ារុង ភេទ ប្រុស អាយុ១៩ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានី មុខរបរកម្មករ និង៣/ឈ្មោះ លី សុខឡំ ភេទ ប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មុខរបរកម្មករ។

សមត្ថកិច្ចបន្តថា សម្ភារ:ដកហូតបានរួមមាន៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០៩កញ្ចប់ ជារបស់ជនសង្ស័យឈ្មោះ លី សុខឡំ។ បច្ចុប្បន្ន កំលាំងជំនាញខណ្ឌ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ ដោយប៊ុនធី និងវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner