ក្រសួងប្រៃសណីយ៍ ចុះ MOU ជាមួយក្រសួងមហាផ្ទៃ និងសន្តិសុខនៃសាធារណរដ្ឋកូរ៉េបង្កើតមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល

រាជធានីភ្នំពេញ៖តាមរយៈប្រព័ន្ធវីដេអូ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍  បានចុះអនុស្សរណៈនៃការយោគយល់(MOU)ស្តីពីការបង្កើតមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថលជាមួយក្រសួងមហាផ្ទៃនិងសន្តិសុខនៃសាធារណរដ្ឋកូរ៉េ ។

ពិធីនេះគេឃើញមានការចូលរួមពីសំណាក់ ឯកឧត្តម រដ្ឋមន្ត្រី ជា វ៉ាន់ដេត  និងឯកឧត្តម Jeon Hae-cheol រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងសន្តិសុខកូរ៉េ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ឯកឧត្តម Park Heung-Kyeong  ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំ កម្ពុជា ។

គួរបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់នេះ ធ្វើឡើងដើម្បីដំណើរការមជ្ឈមណ្ឌលរដ្ឋាភិបាលឌីជីថល ក្នុងគោលបំណងចែករំលែកបទពិសោធន៍ និងការផ្ទេរនូវបច្ចេកវិទ្យា ក្រោមជំនួយឥតសំណងនៃសាធារណរដ្ឋកូរ៉េ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣។

ភាគីទាំងពីរបានបញ្ជាក់ពីជំនឿយ៉ាងមុតមាំថាមជ្ឈមណ្ឌលនេះនឹងបម្រើជាថ្នាលសម្រាប់រាជរដ្ឋាភិបាលកម្ពុជាកំណត់ទិសដៅកាន់តែច្បាស់សម្រាប់បរិវត្តកម្មឌីជីថល និងសម្រេចនូវគោលដៅក្នុងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព៕ដោយ៖ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner