នរណាបាញ់សម្លាប់ប្រធានាធិបតីហៃទី លោក Jovenel Moise?
អត្ថបទដោយ៖
AMS OneMinute
នាយករដ្ឋមន្រ្តីបណ្តោះអាសន្ន Claude Joseph បាននិយាយថា ឃាតករជាខ្មាន់កាំភ្លើងអាជីព ដែលទទួលបានការបង្វឹកយ៉ាងល្អ។ បច្ចុប្បន្ន ប៉ូលីសហៃទីបានចាប់ខ្លួនជនសង្ស័យ ១៧នាក់ក្នុងចំនោម ២៨នាក់ ខណៈដែលជនសង្ស័យ ៣នាក់បានស្លាប់ និង៨នាក់ទៀតកំពុងគេចខ្លួន។
ក្នុងចំណោមជនសង្ស័យ ២៨នាក់ មាន ២៦នាក់ជាជនជាតិកូឡុំប៊ី និងពីរនាក់ទៀតជាជនជាតិអាមេរិកាំង-ហៃទី។
មានជនសង្ស័យចំនួន ១១នាក់បានពួនក្នុងបរិវេណទូតរបស់កោះតៃវ៉ាន់ក្នុងរដ្ឋធានី Port-au-Prince របស់ហៃទី។
មន្ត្រីទូតតៃវ៉ាន់បាននិយាយថាពួកគេត្រូវបានជូនដំណឹងដោយប៉ូលីសហៃទីថាជនសង្ស័យបានរត់ចូលបរិវេណទូតនៅព្រឹកថ្ងៃទី៨ កក្កដា ២៤ម៉ោងបន្ទាប់ពីការធ្វើឃាតប្រធានាធិបតី។
មកដល់ពេលនេះ មិនទាន់មានព័ត៌មានថានរណាជាអ្នកជួលក្រុមឃាតករនេះទេ ហើយក៏មិនដឹងពីមូលហេតុនៃការបាញ់សម្លាប់លោកប្រធានាធិបតីដែរ។
ប្រភព៖ BBC


