អាមេរិក៖ គ្រូបង្រៀន សិស្សមិនបាច់ពាក់ម៉ាសទៀតទេ បើចាក់វ៉ាក់សាំងរួច

គ្រូបង្រៀន និងសិស្សសាលាដែលបានចាក់វ៉ាក់សាំងរួច មិនចាំបាច់ពាក់ម៉ាសទេ ពេលចូលក្នុងអគារសាលា នេះបើតាមនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងអាមេរិកហៅកាត់ថា CDC នាថ្ងៃសុក្រទី១០ កក្កដា ២០២១នេះ។

ការបន្ធូរបន្ថយនេះបានកើតមានឡើងក្នុងពេលមានយុទ្ធនាការចាក់វ៉ាក់សាំងថ្នាក់ជាតិ ដោយកុមារវ័យ១២ឆ្នាំ ក៏ចាក់ដែរ ហើយក៏ស្របពេលចំនួនអ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងស្លាប់ព្រោះកូវីដ១៩ ធ្លាក់ចុះច្រើន៕ ប្រភពពី CGTN

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner