កីឡាករ Lionel Messi បានសម្រេចបំណងលើកពាន Copa America 2021 ជាលើកដំបូង និងជាលើកទី១៥ អោយអាហ្សង់ទីន

អាហ្សង់ទីន រង់ចាំអស់រយៈពេល ២៨ឆ្នាំ ដើម្បីឈ្នះពាន Copa America 2021 ជាមួយការសម្រេចបំណងកីឡាករ Lionel Messi លើកពានដំបូងសម្រាប់ក្រុមជម្រើសរើសជាតិ បន្ទាប់ពីយកឈ្នះម្ចាស់ផ្ទះប្រេស៊ីល ១-០ នៅវគ្គផ្តាច់ព្រ័ត្រ នាព្រឹកថ្ងៃអាទិត្យទី១១ ខែកក្កដានេះ ។


អាហ្សង់ទីន ឈ្នះពាន Copa America លើកទី១៥ តាមស្មើកំណត់ត្រារបស់អ៊ុយរ៉ាហ្គាយ ដោយឈ្នះចុងក្រោយកាលឆ្នាំ១៩៩៣ និងជាពានធំទី១ របស់កីឡាករខ្សែប្រយុទ្ធ Lionel Messi សម្រាប់ក្រុមពពកសអាហ្សង់ទីន ។


មួយគ្រាប់ដែលយកឈ្នះប្រេស៊ីល ធ្វើសម្រេចដោយខ្សែបម្រើប្រយុទ្ធ Angel Di Maria នៅនាទី២១ ពីការបញ្ជូនរបស់ De Paul នាកីឡដ្ឋាន Estadio do Maracana ។


គួរបញ្ជាក់ថា ក្រុមអាហ្សង់ទីន ៥ប្រកួតមុនឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ គឺឈ្នះទាំង៥ និងបន្តឈ្នះក្រុមការពារតំណែងជើងឯកសាំបាប្រេស៊ីល ឈ្នះពានជាលើកទី១៥ ផងដែរ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner