សហព័ន្ធខ្មែរកីឡាហែលទឹក រៀបចំការប្រកួតបាល់ទឹក ដើម្បីអបអរ ទិវាហែលទឹកអន្តរជាតិ និងផ្សព្វផ្សាយវិញ្ញាសាថ្មីមួយនេះ នៅកម្ពុជា


សហព័ន្ធខ្មែរកីឡាហែលទឹក រៀបចំការប្រកួតបាល់ទឹក ដើម្បីអបអរទិវាហែលទឹកអន្តរជាតិ (FINA World Aquatics Day) និងការផ្សព្វផ្សាយពីវិញ្ញាសាថ្មីមួយនេះផងដែរ នេះជាបញ្ជាក់របស់លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីលាហែលទឹក នៅពហុកីឡដ្ឋានជាតិ មរតកតេជោ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។


លោក ហែម គីរី បានបន្ថែមទៀថា ទិវាហែលទឹកអន្តរជាតិ (FINA World Aquatics Day)នេះ តាមពិតត្រូវធ្វើតាំងពីខែឧសភាមកម្ល៉េះ ប៉ុន្តែដោយសារតែការរីករាលដាលជំងឺកូវីដ-១៩ សហព័ន្ធបានលើកពេលជាបន្តបន្ទាប់រហូតមកដល់ពេលនេះ ។



អគ្គលេខាធិការ បានបញ្ជាក់បន្ថែមថា ការយកវិញ្ញាសាបាល់ទឹកមកប្រកួតនេះ គឺចង់បំផុសឲ្យប្រជាពលរដ្ឋបានដឹង នឹងស្គាល់ ជាពិសេសចង់បង្កើនប្រជាប្រិយភាពអោយកាន់តែខ្លាំងទូទាំងប្រទេស ។



គួររំលឹកថា ការយកវិញ្ញាសាបាល់ទឹក មកប្រកួតអបអរទីវាហែលទឹកអន្តជាតិនេះ ធ្វើឡើងតាមគោលការណ៍របស់ឯ ឧ ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ដើម្បីបំផុស និងផ្សព្វផ្សាយអោយកាន់តែមានសកម្មភាព នៅកម្ពុជា ។ រីឯការប្រកួតមិត្តភាពខាងលើ មានការចូលរួមពីកីឡាករ កីឡាការិនី ដែលកំពុងហ្វឹកហាត់ នៅពហុកីឡដ្ឋានមរតកតេជោផ្ទាល់តែម្តង ៕

