អនុប្រធានាធិបតីចិន៖ ប្រទេសចិន និងសហរដ្ឋអាមេរិកគួរតែដោះស្រាយបញ្ហាតាមរយៈការសន្ទនា
អត្ថបទដោយ៖
ឆាយ រត្ថា
តាមការស្រង់សម្តីរបស់សារព័ត៌មានរ៉យទ័រ អនុប្រធានាធិបតីចិន លោក Wang Qishan បាននិយាយកាលពីថ្ងៃទី ៨ កក្កដាថា ប្រទេសចិន និងសហរដ្ឋអាមេរិកគួរតែដោះស្រាយបញ្ហាតាមរយៈការសន្ទនា និងការពិគ្រោះយោបល់។
ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនកាន់តែអាក្រក់ទៅៗក្រោមរដ្ឋបាល Trump ។ ប្រទេសទាំងពីរបានធ្វើសង្រ្គាមពាណិជ្ជកម្មដែលបានប្រកួតប្រជែងគ្នាលើបច្ចេកវិទ្យា និងមានការប៉ះទង្គិចគ្នាលើបញ្ហារួមដូចជា បញ្ហាសិទ្ធិមនុស្ស និងប្រភពដើមនៃជម្ងឺកូវីដ-១៩ ។
បន្ថែមពីនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden មិនមានបំណងផ្លាស់ប្តូរវិធីសាស្រ្ត និងយល់ស្របជាមួយរដ្ឋបាលមុនលើបញ្ហាមួយចំនួនទាក់ទងនឹងប្រទេសចិន។