ម្ចាស់រោងចក្រកែច្នៃអាហារ និងកូនប្រុស ៤នាក់ រួមទាំងមន្ដ្រីក្រុមហ៊ុន ៣នាក់ទៀត ត្រូវបានប៉ូលិសចាប់ខ្លួនពីបទមនុស្សឃាត ជុំវិញអគ្គិភ័យរោងចក្រកែច្នៃអាហារកម្ពស់ ៦ជាន់ នៅរដ្ឋធានីដាកា 🇧🇩

អត្ថបទដោយ៖
AMS OneMinute

កាលពីថ្ងៃទី១០ កក្កដា ម្ចាស់រោងចក្រកែច្នៃអាហារ និងកូនប្រុស ៤នាក់ រួមទាំងមន្ដ្រីក្រុមហ៊ុន ៣នាក់ទៀត ត្រូវបានប៉ូលិសចាប់ខ្លួនពីបទមនុស្សឃាត ជុំវិញអគ្គិភ័យរោងចក្រកែច្នៃអាហារកម្ពស់ ៦ជាន់ នៅរដ្ឋធានីដាកា 🇧🇩 ដែលហេតុការណ៍នេះបានសម្លាប់មនុស្ស ៥២នាក់។ នេះបើតាម Reuters ថ្ងៃទី ១១ កក្កដានេះ។

យោងតាមសមត្ថកិច្ច រោងចក្រនេះបានសាងសង់ដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ និងមិនមានវិធានការសុវត្ថិភាពគ្រប់គ្រាន់ ព្រមទាំងមានផ្ទុកនូវសារធាតុគីមី និងវត្ថុធាតុដើមងាយឆេះជាច្រើន។ មកទល់ពេលនេះ មូលហេតុនៃការឆាបឆេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។

📸 Reuters

ads banner