វរសេនីយ៍ត្រីកងទ័ពអាកាសអាហ្វហ្គានីស្ថានលោក Dastagir Zamaray វ័យ ៤១ឆ្នាំ ត្រូវបានគេបាញ់ចំក្បាលធ្វើឱ្យស្លាប់ភា្លមៗ ដោយខ្មាន់កាំភ្លើងម្នាក់

អត្ថបទដោយ៖
AMS OneMinute

វរសេនីយ៍ត្រីកងទ័ពអាកាសអាហ្វហ្គានីស្ថានលោក Dastagir Zamaray វ័យ ៤១ឆ្នាំ ត្រូវបានគេបាញ់ចំក្បាលធ្វើឱ្យស្លាប់ភា្លមៗ ដោយខ្មាន់កាំភ្លើងម្នាក់ ខណៈរូបលោកកំពុងជួបជាមួយភ្នាក់ងារអចលនទ្រព្យ។

លោក Zamaray ចង់លក់ផ្ទះរបស់លោក ដោយសារខ្លាចក្រុមឧទ្ទាមតាលីបង់។

ប៉ុន្មានខែចុងក្រោយនេះ អាកាសយានិកយោធាអាហ្វហ្គានីស្ថាន ៧រូប ត្រូវបានគេធ្វើឃាត។ នេះបើតាម Reuters ថ្ងៃទី៩ កក្កដា។

អាហ្វហ្គានីស្ថានសង្ស័យថា តាលីបង់ចង់បំផ្លាញធនធានអាកាសយានិកយោធាដ៏សំខាន់របស់អាហ្វហ្គានីស្ថាន ដែលបណ្ដុះបណ្ដាលដោយអាមេរិក និង NATO។

អ្នកនាំពាក្យតាលីបង់ បានអះអាងថា ពួកគេពិតជាបានសម្លាប់លោក Zamaray មែន ហើយពួកគេនឹងកម្ចាត់អាកាសយានិកយោធាអាហ្វហ្គានីស្ថានទាំងស្រុង ដោយសារពួកអាកាសយានិកទាំងនេះបានទម្លាក់គ្រាប់បែកសម្លាប់ប្រជាជនខ្លួន។

តាំងពីការប្រកាសដកកងទ័ពអាមេរិកមក ក្រុមតាលីបង់បានចូលកាន់កាប់ ៨៥% នៃប្រទេសអាហ្វហ្គានីស្ថាហើយ។ បើក្រុមតាលីបង់ចូលកាន់អំណាចវិញ អាហ្វហ្គានីស្ថានអាចនឹងក្លាយជាមូលដ្ឋានភេរវកម្មដ៏ធំមួយក្នុងពិភពលោក ដែលនៅមាត់ទ្វារខាងត្បូងរបស់រុស្សី។

ប្រភព៖ Reuters

ads banner