ក្រុមអុឺតាលី បានក្លាយជាម្ចាស់ពាន UERO 2020 ក្រោយខកខានឈ្នះពានធំៗ ៥៣ឆ្នាំ

ទីបំផុតក្រុមអុីតាលី បានក្លាយជាម្ចាស់ពាន UERO 2020 ក្រោយខកខាន៥៣ឆ្នាំ បន្ទាប់ពីយកឈ្នះ ក្រុមតោកំណាចអង់គ្លេស ដោយទាត់បាល់កាត់សេចក្តី១១ម៉ែត្រ ក្រោយស្មើគ្នា ១ទល់១ នៅ៩០នាទី និងវគ្គ១៥នាទី២ដង នៅកីឡដ្ឋាន Wembly ទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស ។

ក្រុមអង់គ្លេសបាននាំមុខមួយគ្រាប់ដោយកីឡាករ Luke Shaw នៅនាទីទី២ ប៉ុនកតែវគ្គទី២ ក្រុមអាអាសូរីអុីតាលី តាមស្មើវិញដោយកីឡាករ Bonucci នៅនាទីទី៦៧ លទ្ធផលនេះបន្តរហូតចប់ ៩០នាទី ឈានដល់វគ្គថែមម៉ោង១៥នាទី២ដង ក្រុមទាំង២ នៅតែបន្តស្មើគ្នា ។ ប៉ុន្តែក្រុមជើងឯក World Cup ៤សម័យកាល និង UERO ១ដង បានយកឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ ក្លាយជាជើងឯក UERO 2020 និងជាលើកទី២ ក្នុងប្រវត្តិសាស្រ្ត ។ ខណ:ក្រុមអង់គ្លេស បានត្រឹមខកចិត្ត និងមិនទាន់ឈ្នះពានប្រចាំទ្វីបអ៉ឺរុប នេះជាលើកដំបូងនៅទឹកដីរបស់ខ្លួន ។

គួររម្លឹលថា ពាន EURO ធ្វើឡើង១៥ដង ចាប់តាំងពីឆ្នាំ១៩៦០មក ក្នុងនោះមានតែ ១០ប្រទេសប៉ុណ្ណោះ ដែលធ្លាប់ឈ្នះពាន អាល្លឺម៉ង់ និងអេស្ប៉ាញឈ្នះ៣ដងដូចគ្នា បារាំង ឈ្នះ២ដង និងប្រទេសសហភាពសូវៀត អ៉ីតាលី ឆេក ហូឡង់ ដាណឺម៉ាក ក្រិក និងឈ្នះចុងក្រោយគេ គឺប្រទេសព័រទុយហ្គាល់ នៅឆ្នាំ២០១៦ ពេលបារាំងធ្វើជាម្ចាស់ផ្ទះ ។


គួរបញ្ជាក់ថា ចំពោះប្រាក់រង្វាន់ក្រុមជើងឯក UERO ទទួលបានជិត ៤០លានដុល្លារ ពាន១ និងមេដាយមាស៤៥គ្រឿង ជើងឯករងទទួលបានជាង២០លានដុល្លារ មេដាយប្រាក់ ៤៥គ្រឿងដូចគ្នា ។ សម្រាប់ Euro 2020 មាន២៤ក្រុមចូលរួម ស្មើនឹង៥១ប្រកួតប្រើរយៈពេល១ខែ គឺចាប់ពីថ្ងៃទី១២ ខែមិថុនា និងបញ្ចប់ទៅវិញ នៅថ្ងៃទី១២ ខែកក្កដា ដោយមាន១២កីឡដ្ឋាន ស្ថិតក្នុង ១១ប្រទេសផ្សេងគ្នានៅទូទាំងទ្វីបអឺរ៉ុប វគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅកីឡដ្ឋាន Wembley ប្រទេសអង់គ្លេស ៕
