អប្សរាព្រឹកនេះ ១២ កក្កដា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ
V1 សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ស្ត្រី និងក្មេងស្រី គឺជាក្រុមជន ដែលងាយរងគ្រោះជាងគេ ដោយសារជំងឺរាតត្បាត កូវីដ១៩ ខណៈរាជរដ្ឋាភិបាល អាចគ្រប់គ្រងស្ថានការណ៍កូវីដ បានល្អ និងកំពុងបន្តយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំទូទាំងប្រទេស តាមរយៈសារលិខិតអបអរទិវាប្រជាជនពិភពលោក លើកទី ៣២ ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២១ ក្រោមប្រធានបទ «សិទ្ធិ និងជម្រើស គឺជាចម្លើយៈ មិនចំពោះថា ក្នុងដំណាក់កាល បន្ទុះ ឬសម្រុតទារកនោះទេ ដំណោះស្រាយ គឺស្ថិតនៅលើការផ្តល់អាទិភាពដល់សិទ្ធិ និងសុខភាពបន្តពូជសម្រាប់មនុស្សគ្រប់រូប» ។…ឃ្លីប…
V7 សម្តេចតេជោ ប្រតិកម្ម ភ្លាម! សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឲ្យកីឡាករ ឃីម បូរ៉ា ក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ ភ្លែត!៕…អានផ្ទាល់
V6 អ្នកនាំពាក្យបញ្ជាក់ពីទិដ្ឋភាពច្បាប់ជូនអាស៊ីសេរី និងក្រុម ដែលតែងតែធ្វើអាជីវកម្មនយោបាយលើមរណភាពបណ្ឌិត កែម ឡី៕…អានផ្ទាល់
D3 ក្រសួងសុខាភិបាល កាលពីថ្ងៃទី១១ ខែកក្កដា ម្សិលមិញ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីពីការរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៩៨១នាក់ ជាសះស្បើយ៨១៥នាក់ និងស្លាប់ចំនួន២១នាក់។ គិតត្រឹមព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦០,៩៥៩នាក់ ជាសះស្បើយសរុបចំនួន ៥២,៤៧៥នាក់ និងស្លាប់សរុបចំនួន ៩០២នាក់៕…អានផ្ទាល់ (ដោយ៖Page) ចប់
V5 វេលាម៉ោង៩ ព្រឹកថ្ងៃច័ន្ទ នេះ ក្រសួងសុខាភិបាល នឹងធ្វើសន្និសីទផ្សព្វផ្សាយពីនីតិវិធី និងយន្តការដាក់ព្យាបាលតាមផ្ទះចំពោះអ្នកជំងឺកូវីដកម្រិតស្រាល និងគ្មានរោគសញ្ញា៕…អានផ្ទាល់
វគ្គទី២៖សុវត្ថិភាពសង្គម
Z1 ឆ្លងចរន្តអគ្គិសនី ឆេះខ្សែរភ្លើង បង្កការភ្ញាក់ផ្អើលសមត្ថកិច្ចមានជ័យទាំងយប់៕…អានផ្ទាល់
ខេត្តសៀមរាប
BH2 គ្រាប់បែកដៃ ជាង៣០០គ្រាប់ ប្រទះឃើញ ខណៈជីកដីដាក់បំពងទុយោ ៕ …អានផ្ទាល់… (ផ្តល់ដោយ ស៊ាន សុផាត)
ខេត្តរតនគិរី
BH6 អាជ្ញាធរខេត្តរតនគិរី បើកផ្នែកខ្លះ ជុំវិញផ្សារក្រុងបានលុង ដោយឡែកផ្សារស្រុកកូនមុំ និងធនាគារស្ថាបនា សាខាស្រុកវើនសៃ បើកអោយដំណើរទាំងស្រុងឡើងវិញ ៕ …អានផ្ទាល់… (ផ្តល់ដោយ គតិ យុត្ត)
ខេត្តបាត់ដំបង
D8 អាជ្ញាធរខេត្តបាត់ដំបង តេស្តរហ័សរកឃើញករណីវិជ្ជមានលើអ្នកបើកបរ និងព្រូឡានខ្មែរ៣៣នាក់ ក្នុងចំណោមជាង៣ពាន់នាក់ ដែលដឹកទំនិញចេញ-ចូលតាមច្រកទ្វារព្រំដែនខេត្ត គិតត្រឹមថ្ងៃចាប់ផ្តើម ដល់ថ្ងៃទី០៩ ខែកក្កដា ៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាន)
D8 អាជ្ញាធរខេត្តបាត់ដំបងតេស្តរហ័សរកឃើញករណីវិជ្ជមានលើអ្នកបើកបរ-ព្រូឡាន និងពលករចំនួន៦៤នាក់ ក្នុងចំណោម៤.៩០៧នាក់ ដែលចេញ-ចូលតាមច្រកទ្វារព្រំដែនខេត្តបាត់ដំបង ៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាន)
ខេត្តបន្ទាយមានជ័យ
D2 យុទ្ធនាការចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ ព្រះសង្ឃ កម្មករ និងអាជីវករ ទូទាំងក្រុងសិរីសោភ័ណ ៕…លោកឃិន គន្ធា …ឃ្លីប…
ខេត្តឧត្តរមានជ័យ
D4 រដ្ឋបាលខេត្តឧត្តរមានជ័យ ចុះពិនិត្យទីតាំងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺ កូវីត១៩ ជូនប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ៕…អានផ្ទាល់
ខេត្តព្រះវិហារ
D6 ឈើលេខ១ ចំនួន៩៩ដុំ ដែលក្រុមឈ្មួញលាក់ទុកតាមផ្ទះប្រជាពលរដ្ឋ ត្រូវបានសមត្ថកិច្ចបង្ក្រាប ៕
…លោកឈឿន ចាន់…ឃ្លីប…
វគ្គទី៣៖រាយការណ៍តាមខេត្ត
ខេត្តសៀមរាប
BH1 សម្តេចពិជ័យសេនា ទៀ បាញ់ ផ្តល់អនុសាសន៍ ៣ចំណុច ដល់ក្រុមការងារ ចាក់វ៉ាក់សាំង កូវីដ១៩ នៅខេត្តសៀមរាប ៕ …អានផ្ទាល់… (ផ្តល់ដោយ ស៊ាន សុផាត)
ខេត្តកំពង់ធំ
BH5 ឯកឧត្តម ហាក់ សុខមករា អញ្ជើញប្រកាសកែសម្រួល ក្រុមការងារយុវជន គណបក្សប្រជាជន នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ៕ …អានផ្ទាល់… (ផ្តល់ដោយ ប៊ុន រដ្ឋា)
ខេត្តបាត់ដំបង
D1 ផ្លូវក្រាលកៅស៊ូDBST មួយខ្សែប្រវែង៣៦០ម៉ែត្រ ស្ថិតនៅជាប់ព្រំដែន ខ្មែរ-ថៃ នៃច្រកទ្វារអន្តរជាតិ “គីឡូ១៣-ភ្នំដី” ស្រុកសំពៅលូន គ្រោងនិងបញ្ចប់ការសាងសង់ជាស្ថាពរ នៅចុងខែកក្កដានេះ ៕ …អានផ្ទាល់ (ដោយ៖អ៊ុក សំអាន)
D7 ទៀនព្រះវស្សា ព្រមទាំងបរិក្ខារមួយចំនួន របស់ឯកឧត្ដម ប៉ោ វណ្ណៈ និងលោកជំទាវ ត្រូវបានវេរប្រគេនដល់វត្តចំនួន៣ នៅក្នុងស្រុកគាស់ក្រឡ ៕ …អានផ្ទាល់
ខេត្តកំពង់ស្ពឺ
D5 មេបញ្ជការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជម្រុញឲ្យមានការដាំដុះ ចិញ្ចឹមសត្វ ធានាដល់សេចក្តីត្រូវការចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ ក្នុងបរិបទការរីរាលដាលនៃជំងឺកូវីដ-១៩៕…អានផ្ទាល់ (ដោយ៖ម៉ុន សំអាត)
សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន
ខេត្តកំពត
BH3 ឯកឧត្តម ជាវ តាយ នំាយកអំណោយ របស់សម្តេចតេជោ ហ៊ុន សែន ចែកជូនពលរដ្ឋ ១២៩គ្រួសារ នៅកំពត ៕ …អានផ្ទាល់… (ផ្តល់ដោយ សិលា សារិន)
ខេត្តកំពង់ចាម
BH4 អភិបាលខេត្តកំពង់ចាម នាំយកអំណោយ របស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ចែកជូនដល់ប្រជាពលរដ្ឋ ចំនួន៥០គ្រួសារ កំពុងធ្វើចត្តាឡីស័កតាមផ្ទះ នៅឃុំមេសជ្រៃ ៕ …អានផ្ទាល់… (ផ្តល់ដោយ លី ពៅ)
វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ
G1 ក្រុមអ៊ីតាលី បានក្លាយជាម្ចាស់ពាន UERO 2020 ក្រោយខកខានឈ្នះធំៗ ៥៣ឆ្នាំ៕…អានផ្ទាល់
——–សូមជូន បទយកការណ៍
R77 «កន្ទេលចចូត»របរតម្បាញប្រពៃណីដែលឈានទៅរកការបាត់បង់
របរត្បាញកន្ទេលកញ្ចូត (ចចូត) នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ជារបរតម្បាញប្រពៃណីមួយសម្រាប់ប្រជាជនចាស់ៗ ក្រោយទំនេរដៃ ដោយអាចរកប្រាក់ចំណូលបានតិចតួចបន្ថែម ។ ទោះយ៉ាងណា បើតាមការរៀបរាប់ប្រាប់ពីប្រជាពលរដ្ឋអ្នកតម្បាញមានវ័យចំណាស់ៗ បានប្រាប់ថា ប្រពៃណីត្បាញកន្ទេលកញ្ចូត (ចចូត) នៅក្នុងតំបន់នោះ អាចនឹងបាត់បង់នៅថ្ងៃអនាគត ដោយសារតែក្មេងៗជំនាន់នេះ ពុំសូវចាប់អារម្មណ៍រៀនសូត្របន្ត ដោយសារតែវាលំបាក ចំណាយពេលច្រើន និងបានប្រាក់ចំណូលទាប ។ យ៉ាន់ លីណា
…ឃ្លីប…
——–សូមជូន ហោរាសាស្ត្រ
ហោរាសាស្រ្តប្រចាំថ្ងៃ៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃច័ន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១ ៕…ឃ្លីប…