រថយន្តនីសាន់បុកម៉ូតូអ្នកលក់ម្ជូរជិះដោយប្រុសស្រីពីរ នាក់ បណ្តាលឲ្យរបួសធ្ងន់ រួចព្យាយាមបើករត់ត្រូវប្រជាពលរដ្ឋដេញចាប់បាន

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាជោគជាំបើករថយន្តនីសាន់មួយគ្រឿងជ្រុលទៅបុកអ្នកជិះម៉ូតូដើរលក់ម្ជូរពេញទំហឹងប៉េីងដូចសំឡីបណ្តាលឲ្យមនុស្សប្រុសស្រីពីរនាក់របួសធ្ងន់ កាលពីវេលាម៉ោង១០ និង ៤០ នាទីយប់ថ្ងៃទី១១ ខែកក្កដាឆ្នាំ ២០២១ នៅចំណុចស្តុបយូអេង តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ហើយរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើករត់ត្រូវបានបងប្អូនប្រជាពលរដ្ឋឃើញហេតុការណ៍នេះក៍បាននាំគ្នាដេញហូតមកដល់ខាងក្រោយមូលដ្ឋានកងទ័ពការពារអាកាស(91)ចំណុចមុខឃ្លាំងមួយកន្លែងភូមិព្រៃទាទី២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែន ម្ចាស់ទុករថយន្តចោលរត់គេចខ្លួនបាត់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញមនុស្សប្រុសស្រីពីរនាក់ជិះម៉ូតូមួយគ្រឿងដើរលក់ម្ជូរម៉ាកឌ្រីមសង់ ពណ៌ខ្មៅគ្មានស្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទិសដៅពីជើងទៅត្បូងឆ្លងមកផ្លូវសហព័ន្ធរុស្ស៊ី លុះមកដល់ចំណុចកើតហេតុខាងលើជិតផុតទៅហើយ ក៏មានរថយន្តម៉ាកនីសាន់មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BH-4945បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រាជោគជាំធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូពីចំហៀងខាងក្រោយពេញទំហឹងបណ្ដាលឲ្យម៉ូតូបើុងជាច្រើនម៉ែត្រ និងរងរបួសធ្ងន់ធ្ងរទាំងពីរនាក់ បន្ទាប់មកត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ប្រភពដដែរបានបន្តទៀតថាក្រោយមករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់ ត្រូវបានបងប្អូនប្រជាពលរដ្ឋឃើញហេតុការណ៍នេះក៏នាំគ្នាដេញរហូតដល់ចំណុចមុខឃ្លាំងមួយកន្លែងខាងក្រោយមូលដ្ឋានកងទ័ពការពារអាកាស(91) ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ម្ចាស់ទុករថយន្ដចោលរួចរត់ចូលទៅក្នុងឃ្លាំងបាត់ និងបន្សល់ទុកប័ណព័ត៌មាន១សន្លឹក មានឈ្មោះលោក ជា ពៅ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំម្ចាស់ចូលខ្លួនដោះស្រាយទៅតាមច្បាប់៕ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner