ឆ្លងចរន្តអគ្គិសនីឆេះខ្សែរភ្លើងបង្កការភ្ញាក់ផ្អើលសមត្ថកិច្ចមានជ័យទាំងយប់

ភ្នំពេញ ៖ មានករណីឆ្លងចរន្តអគ្គីសនីបណ្តាលឲ្យឆេះខ្សែភ្លើងដែលរត់កាត់សំយ៉ាបផ្ទះបានបែកផ្កាភ្លើងបង្កការភ្ញាក់ផ្អើលដល់សម្ថកិច្ចជួយអន្តរាគមទាំងយប់។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះល្វែងក្រោយបុរីអ័រគីដេ តាមបណ្តោយផ្លូវបេតុង ក្នុងភូមិទ្រា៤ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រជាពលរដ្ឋម្នាក់ដែលនៅផ្ទះទល់មុខបានឲ្យដឹងថាមុនដំបូងឡើយគាត់ឃើញមានអណ្ដាតភ្លើងបែកផ្ទុះព្រៀកៗចេញពីសំយាបផ្ទះនៅខាងមុខ រូបគាត់ក៏បានទៅស្រែកប្រាប់ម្ចាស់ផ្ទះឲ្យបើកទ្វារចេញមកមើលហើយក៏នាំគ្នាយកបំពង់ពន្លត់អគ្គីសភ័យទៅបាញ់ពន្លត់តែមិនរលត់នោះទេ ហើយក៏បានទាក់ទងទៅសមត្ថកិច្ចសុំឲ្យចុះមកអន្តរាគមន៍ ខណៈពេលដែលសមត្ថកិច្ចចុះមកដល់ហើយក៏ បានទាក់ទងទៅខាងអគ្គិសនីឲ្យបិទភ្លើង នឹងបានទាក់ទៅសម្ថកិច្ចកិច្ចជំនាញបង្ការ នឹងពន្លត់អគ្គីភ័យឲ្យរថយន្តពន្លត់អគ្គីភ័យមកដល់កន្លែងកើតហេតុ ចំនួន២គ្រឿង នឹងបានបាញ់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង១០និង ១០នាទីយប់នៅថ្ងៃខែឆ្នាំដដែល ។

ក្នុងករណីនេះសម្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន២គ្រឿង នឹងមិនឆ្លងរាលដាលដល់ផ្ទះអ្នកដទៃនោះទេ ចំពោះការខូចខាតគឺខូចខាតខ្សែភ្លើងដែរគេទាញរត់កាត់សំយ៉ាបផ្ទះតែប៉ុណ្ណោះ មិនបណ្តាលឲ្យខូចខាត ទ្រព្យសម្បត្តិដែលនៅក្នុងផ្ទះនោះទេហើយចំពោះអ្នករងរបួសក៏គ្មានដែរ មូលហេតុគឺឆ្លងចរន្តអគ្គីសនី៕ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner