រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden បានដាក់ក្រុមហ៊ុន និងនីតិបុគ្គលចិនចំនួន ១៤រូបថែមទៀតក្នុងបញ្ជីខ្មៅ។ នេះបើតាម Reuters ថ្ងៃទី៩ កក្កដា

អត្ថបទដោយ៖
AMS OneMinute

ក្រុមហ៊ុនទាំងនោះត្រូវចោទប្រកាន់ថាមានជាប់ទាក់ទងនឹងការរំលោភសិទ្ធិមនុស្ស ព្រមទាំងការរំលោភបំពាននានាក្នុងការអនុវត្តយុទ្ធនាការ រួមមានការបង្ក្រាប ការឃុំឃាំងមនុស្សទ្រង់ទ្រាយធំ និងការឃ្លាំមើលបែបទំនើបប្រឆាំងនឹងជនជាតិ Uyghurs និង Kazakhas ព្រមទាំងសមាជិកដទៃទៀតនៃក្រុមជនជាតិភាគតិចមូស្លីម នៅតំបន់ស្វយ័តស៊ីនជាំងអ៊ុយហ្គ័រ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានថ្លែងថា ភាគីចិននឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន ក៏ដូចជាច្រានចោលរាល់ការប៉ុនប៉ងរបស់អាមេរិកក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនទាក់ទិននឹងវិធានការនៅតំបន់ស៊ីនជាំង។

📸 Reuters

ads banner