រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃក្រុមប្រទេស G20 ព្រមានពីវ៉ារ្យ៉ង់ថ្មី និងវិសមភាពនៃការចែកចាយវ៉ាក់សាំងទូទាំងពិភពលោក
អត្ថបទដោយ៖
AMS OneMinute
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃក្រុមប្រទេស G20 ព្រមានពីវ៉ារ្យ៉ង់ថ្មី និងវិសមភាពនៃការចែកចាយវ៉ាក់សាំងទូទាំងពិភពលោក ដែលប៉ះពាល់ដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច។ នេះបើតាម CNA ថ្ងៃទី ១០ កក្កដា។
ទ្វីបអាហ្រ្វិក និងអាស៊ី កំពុងប្រឈមនឹងវិបត្តិកង្វះវ៉ាក់សាំងជាច្រើនខែ ក្រោយទទួលបានវ៉ាក់សាំងមួយចំនួនពីកម្មវិធី COVAX កន្លងមក។
តួរយ៉ាង ក្នុងចំណោមប្រជាជនទ្វីបអាហ្រ្វិក ១,៣ ពាន់លាននាក់ មានវ៉ាក់សាំងជាង ២%ប៉ុណ្ណោះ ដែលត្រូវបានចែកចាយនៅទ្វីបនេះ ខណៈបណ្តាប្រទេសអាហ្វ្រិកមួយចំនួន នៅមិនទាន់ទទួលបានវ៉ាក់សាំងមួយដូសនៅឡើយ។
អ្នកជំនាញផ្នែកសុខភាព និងអ្នកដឹកនាំពិភពលោក តែងព្រមានជាច្រើនដងអំពីការបិទខ្ទប់វ៉ាក់សាំងរបស់ប្រទេសអ្នកមានមួយចំនួន។

ប្រភព៖ CNA