កាលពីថ្ងៃទី១១ កក្កដា ប្រជាជនគុយបា 🇨🇺 រាប់ពាន់នាក់បានធ្វើបាតុកម្មតាមដងផ្លូវក្នុងទីក្រុង San Antoniodelos Banos ដើម្បីតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល
អត្ថបទដោយ៖
AMS OneMinute
បាតុករភាគច្រើនជាយុវជន បានស្រែកជេរប្រមាថប្រធានាធិបតីគុយបា លោក Miguel Diaz-Canel។
ទាក់ទិននឹងបាតុកម្មដ៏កម្រនេះ គឺធ្វើឡើងដោយសារប្រជាជនគុយបាខឹងសម្បារនឹងស្ថានភាពកូវីដ១៩ ដែលមិនថមថយ បន្ថែមលើការខ្វះខាតស្បៀងអាហារ និងថ្នាំព្យាបាល ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ១៩មកម្ល៉េះ។
ថ្មីៗនេះ ករណីវិជ្ជមានកូវីដ១៩នៅគុយបា មានសន្ទុះខ្លាំង ដោយករណីឆ្លងសំរាប់ថ្ងៃទី១១ កក្កដា មានដល់ទៅ ៦.៩២៣ករណី និងស្លាប់ ៤៧ករណី។

ប្រភព៖ Al Jazeera