ប្រធានាធិបតីអាមេរិកលោក Joe Biden បានបញ្ជូនគណៈប្រតិភូទៅហៃទី 🇭🇹 កាលពីថ្ងៃទី១១ កក្កដា បន្ទាប់ពីរដ្ឋាភិបាលបណ្តោះអាសន្នហៃទី បានស្នើសុំជំនួយកងកម្លាំងសន្តិសុខ និងការស៊ើបអង្កេតពីអាមេរិក

អត្ថបទដោយ៖
AMS OneMinute

ប្រធានាធិបតីអាមេរិកលោក Joe Biden បានបញ្ជូនគណៈប្រតិភូទៅហៃទី 🇭🇹 កាលពីថ្ងៃទី១១ កក្កដា បន្ទាប់ពីរដ្ឋាភិបាលបណ្តោះអាសន្នហៃទី បានស្នើសុំជំនួយកងកម្លាំងសន្តិសុខ និងការស៊ើបអង្កេតពីអាមេរិកចំពោះការធ្វើឃាតប្រធានាធិបតីហៃទីលោក Jovenel Moïse។ នេះបើតាម Miami Herald ថ្ងៃទី១១ កក្កដា។

យោងតាមមន្រ្តីហៃទី គណៈប្រតិភូអាមេរិកដែលរួមមាន មន្រ្តីប្រចាំក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន ក្រសួងការបរទេស ក្រសួងយុត្តិធម៌ និងក្រសួងសន្តិសុខមាតុភូមិ បានជួបជាមួយនឹងអ្នកនយោបាយសំខាន់ៗចំនួន ៣រូប ដែលកំពុងដណ្ដើមគ្រប់គ្រងអំណាចរដ្ឋាភិបាលហៃទី។

រដ្ឋាភិបាលបណ្តោះអាសន្នហៃទី បានផ្ញើរលិខិតពីរច្បាប់ទៅ 🇺🇸 នង 🇺🇳 ដើម្បីស្នើសុំជំនួយដាក់ពង្រាយកងទ័ព ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ខណៈដែលខ្លួនព្យាយាមធ្វើឱ្យប្រទេសមានស្ថិរភាព និងត្រៀមរៀបចំការបោះឆ្នោត ព្រោះតែកម្លាំងប៉ូលីសក្នុងតំបន់ខ្សោយ និងកង្វះធនធាន។

📸 Miami Herald

ads banner