ខឹងឳពុកស្តីបន្ទោសពីរឿងឈ្លោះប្រកែកគ្នាជាមួយបងប្អូនយុវជនម្នាក់សំរេចបញ្ចប់ជីវិតខ្លួនឯងដោយចង«ក»និងខ្សែគោ!
អត្ថបទដោយ៖
Kien Sereyvuth
ព្រះវិហារ៖ យុវជនវ័យ១៦ម្នាក់ សំរេចចិត្តចង«ក» បញ្ចប់ជីវិតខ្លួនឯងនឹងខ្សែគោ ដោយសារខឹងនិងឳពុកស្តីបន្ទោសឲ្យពីរឿងឈ្លោះប្រកែកគ្នាជាមួយបងប្អូន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧.០០នាទី ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០នេះ ស្ថិតនៅក្នុងភូមិរបុញ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ជនរងគ្រោះឈ្មោះ ផល ភាគ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកសិករ រស់នៅក្នុងបន្ទុកគ្រួសារ ស្នាក់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យឧទ្ទិសកុសល ទៅតាមប្រពៃណី ក្រោយពីសមត្ថកិច្ចជំនាញ ធ្វើការត្រួតពិនិត្យជុំវិញបរិវេណ និងនៅលើខ្លួនសាកសពឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាត់ចង«ក» សម្លាប់ខ្លួនឯងពិតប្រាកដមែន៕ សួនលីណា