ខេត្តសៀមរាប ឆ្លងថ្មី១៦១ និងស្លាប់២នាក់ (Video Inside)

ខេត្តសៀមរាបមានការឆ្លងខ្ពស់ចំនួន១៦១នាក់ និងស្លាប់២នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យោង តាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុងសៀមរាប១៣១នាក់, ស្រុកប្រាសាទបាគងម្នាក់, ស្រុកសូទ្រនិគម៣នាក់, ស្រុកប្រាសាទបាគង២នាក់, ស្រុកពួក៦នាក់, ស្រុកបន្ទាយស្រី១នាក់, ស្រុកក្រឡាញ់២ នាក់, មកពីខេត្តកំពង់ធំម្នាក់ និងឆ្លងលើពលករមកពីប្រទេសថៃចំនួន១៤នាក់។ចំណែកអ្នកស្លាប់ទាំង២នាក់ គឺទី១ ជាបុរសអាយុ៤៩ឆ្នាំ នៃក្រុងសៀមរាប និងទី២ជាស្ត្រីអាយុ៥៨ឆ្នាំ នៃស្រុកពួក។

ខេត្តសៀមរាប មានអ្នក ឆ្លងជំងឺកូវីដ-១៩សរុបចំនួន២ពាន់៤៤១នាក់, ព្យាបាលជាសះ ស្បើយចំនួន៨១៨នាក់និងស្លាប់២៤នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner