ខេត្តស្វាយរៀង ឆ្លងថ្មី៨៧ និងស្លាប់២នាក់ (Video Inside)
ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៨៧នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងកើនឡើង២៨នាក់បើប្រៀបធៀបនឹងម្សិលមិញ។
យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង៨៧នាក់នោះ រួមមាន៣៣នាក់ជាកម្មកររោងចក្រ, ២៤នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ក្រៅពីនោះ នៅមានឆ្លងលើពលរដ្ឋក្នុងស្រុកនិងក្រុងមួយចំនួនថែមទៀត ។ ចំណែកអ្នកស្លាប់ទាំង២នាក់ គឺរួមមានបុរសអាយុ ៦២ឆ្នាំនៅស្រុកស្វាយទាប និងស្ត្រីអាយុ៨៣ឆ្នាំនៅក្រុងស្វាយរៀង។
ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៣ពាន់៤៣៦នាក់, ព្យាបាលជាសះស្បើយចំនួន២ពាន់៣២៦នាក់ និងមានអ្នកស្លាប់សរុបចំនួន៤៥ នាក់។