ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី៣៥ និង ស្លាប់១នាក់ (Video Inside)
ខេត្តកំពង់ឆ្នាំង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៥នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយ នេះ ដែលជាតួលេខកើនឡើងចំនួន ៤នាក់ ធៀបនឹងម្សិលមិញ ។
យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មី នៅថ្ងៃនេះ គឺជាពលរដ្ឋនៅក្នុងរលាប្អៀរ, ស្រុកទឹកផុស និងក្រុងកំពង់ឆ្នាំង ។ ចំណែកអ្នកស្លាប់ថ្មីម្នាក់ទៀតនោះ វិញ គឺជាស្រ្តីម្នាក់វ័យ៧២ឆ្នាំ ជាអ្នកស្រុកកំពង់ត្រឡាច ។
ខេត្តកំពង់ឆ្នាំង គិតត្រឹមថ្ងៃនេះបានរកឃើញអ្នកឆ្លង កូវីដ១៩ សរុបចំនួន ៩២១នាក់ និងមានអ្នកស្លាប់១៨ នាក់ហើយ ៕