ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៣៣នាក់ (Video Inside)

ខេត្តត្បូងឃ្មុំ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៣នាក់ បន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខឆ្លងថយចុះចំនួន ៥នាក់ ធៀបនឹងថ្ងៃម្សិលមិញ ។

យោងតាមរដ្ឋបាលខេត្ត ការរក ឃើញឆ្លងថ្មីនៅថ្ងៃនេះ បានឆ្លងលើពលរដ្ឋនៅក្រុងសួង ស្រុកអូររាំងឪ ស្រុកត្បូងឃ្មុំ ស្រុកតំបែរ ស្រុកពញាក្រែក ស្រុកមេមុត ។ ខេត្តត្បូងឃ្មុំ នៅថ្ងៃនេះបានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយចំនួន ៥២នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner