ខេត្តឧត្តរមានជ័យ ឆ្លងថ្មី២៤០នាក់ (Video Inside)
ខេត្តឧត្តរមានជ័យ តួលេខឆ្លងកូវីដ១៩ បានកើនដល់ ២៤០នាក់ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ ដែល ជាចំនួនខ្ពស់បំផុតមិនធ្លាប់កើតមានកន្លងមក។ នេះជាតួលេខកើនខ្ពស់ចំនួន៩២នាក់ បើប្រៀបធៀបនឹងម្សិល មិញដែលបានរកឃើញអ្នកឆ្លង មានចំនួន ១៤៨នាក់ទេ ។
យោងតាមរដ្ឋបាលខេត្ត ក្នុងចំណោមអ្នកទើបរក ឃើញឆ្លងថ្មីទាំងនោះ ភាគច្រើនបំផុត គឺការឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃ និងករណីឆ្លងពីក្នុង សហគមន៍មានតែ ម្នាក់ប៉ុណ្ណោះ ។ ពលរដ្ឋជាអ្នកជំងឺថ្មីទាំងនោះ មានអាសយដ្ឋាននៅក្នុងក្រុងសំរោង, នៅស្រុក ត្រពាំងប្រាសាទ, នៅស្រុកចុងកាល់ និងពលករមកពីខេត្តបាត់ដំបង, ខេត្តព្រៃវែង, ខេត្តកំពង់ធំ, ខេត្តកំពត ខេត្ត តាកែវ ខេត្តបន្ទាយមានជ័យ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ ខេត្ត កំពង់ចាម ខេត្តកំពង់ឆ្នាំង និងខេត្តកណ្តាល ។
ខេត្តឧត្តរមានជ័យគិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១ពាន់៨២៥នាក៉, ព្យាបាលជាសះស្បើយចំនួន ៣៧១នាក់ និងមានអ្នកស្លាប់ ចំនួន ៤ នាក់ ៕