ប្រធានក្រុមការងារបក្សនៃគណៈពង្រឹងមូលដ្ឋានស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រជុំផ្សព្វផ្សាយនិងធ្វើបច្ចុប្បន្នភាពការងារបក្សនៅមូលដ្ឋាន

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម អ៊ុយ សុធាវី ប្រធានក្រុមការងារបក្ស នៃគណៈពង្រឹងមូលដ្ឋានស្រុកសំពៅលូន ខេត្តបាត់ដំបង បានបើកកិច្ចប្រជុំផ្សព្វផ្សាយនិងណែនាំជម្រុញដល់ បក្សភូមិទាំង៣៥ គណបក្សឃុំទាំង៦ និងយុវជនគណបក្សគ្រប់ថ្នាក់នៅមូលដ្ឋានទូទាំងស្រុក ក្នុងគោលបំណងដើម្បីជម្រុញដល់ការធ្វើបញ្ជីបច្ចុប្បន្នភាពសមាជិកគណបក្សប្រជាជនកម្ពុជានៅថ្នាក់ស្រុកខ្លួន និងនៅតាមមូលដ្ឋាខាងលើ ក្នុងការបំពេញនូវតួនាទីនិងភារកិច្ចចំពោះមុខដែលគណបក្សប្រជាជនកម្ពុជាថ្នាក់លើ បានដាក់ចុះ និងការណែនាំជម្រុញពីផែនការសកម្មភាព នៃ ការងាររបស់គណបក្សស្រុកសំពៅលូនប្រចាំខែកន្លងមកនេះ។ និងដើម្បីដាក់ចេញនូវផែនការនិងយុទ្ធសាស្ត្រសកម្មភាពរបស់បក្សមូលដ្ឋានដើម្បីឈានឆ្ពោះ ទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំ២០២២ ខាងមុខនេះ ។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ចុងសប្តាហ័នេះដោយមានការចូលរួមពីលោក ផុន ផែត ប្រធានគណបក្សស្រុកសំពៅលូន និងថ្នាក់ដឹកនាំបក្ស នៅតាមមូលដ្ឋាន គ្រប់ថ្នាក់ក្នុងស្រុក ប្រមាណជិត១០០នាក់។

ឯកឧត្តម អ៊ុយ សុធាវី ប្រធានក្រុមការងារបក្ស នៃគណៈពង្រឹងមូលដ្ឋានស្រុកសំពៅលូន បានធ្វើការណែនាំនិងបានជម្រុញដល់ក្រុមការងារ និងថ្នាក់ដឹកនាំបក្សមូលដ្ឋានគ្រប់ថ្នាក់ក្នុងស្រុកទាំងអស់ ត្រូវមានផែនការជាក់លាក់ក្នុងការចុះស្រង់និងធ្វើបញ្ជីបច្ចុប្បន្នភាពដល់គ្រប់ខ្នងផ្ទះ ក្រុមគ្រួសារបក្សឲ្យបានជាក់លាក់ តាមតារាងគំរូ ដែលគណបក្សបក្សស្រុកបានណែនាំនិងដើម្បីជម្រុញដល់ការងារកសាងកម្លាំងបក្សថ្មីបន្ថែមទៀតឲ្យសមស្របឆ្លើយតបពីផែនការសកម្មភាពចុះស្វែងយលពីសុខទុក្ខពីការលំបាកនិងបញ្ហាប្រឈមនានាដែលសមាជិកបក្ស ត្រូវការនិងពឹងឲ្យយើងជួយគាត់ ។

ឯកឧត្តមប្រធានក្រុមការងារ ក៏បានផ្តាំផ្ញើដល់បក្សមូលដ្ឋានគ្រប់ថ្នាក់ទាំងអស់ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការកសាងកម្លាំងបក្សថ្មី និងខិតខំថែរក្សា កម្លាំងចាស់ឲ្យបានល្អ ផងដែរ៕( អត្ថបទ-រូបភាព: អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner