អាមេរិក​ ​ព្រួយ​បារម្ភ​លើ​បញ្ហា​លំហូរ​ជន​អន្តោប្រវេសន៍​ពី​បេឡារុស​ទៅ​លីទុយអានី​

ប្រែសម្រួលដោយ៖ ហួន​ ឌីណា

​​​វីលីនីស​៖​ អ្នក​ការ​ទូត​សហរដ្ឋ​អាមេរិក​និយាយ​ថា​ អាមេរិក​មាន​ការ​ព្រួយបារម្ភ​ពី​បញ្ហាលំហូរ​នៃ​ជន​អន្តោប្រវេសន៍​​មជ្ឈឹម​បូព៌ា ​និង​អាហ្វ្រិក​ ពី​ប្រទេស​បេឡារុស​ ទៅ​លីទុយអានី​។​

យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័​រ​ ឧបការី​រដ្ឋមន្រ្តី​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក ​លោក ​George ​Kent​ បាន​និយាយ​ប្រាប់​សារព័ត៌មាន​អនឡាញ​របស់លីទុយអានី​15min.lt ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​៖ ​«យើង​កំពុង​ឃ្លាំមើល​វា​យ៉ាង​ជិត​ដិត​ និង​ព្រួយ​បារម្ភ​ ហើយ​នេះ​ជា​អ្វី​ដែល​យើង​អំពាវនាវ​ឱ្យ​អាជ្ញាធរ​បេឡារុស​បញ្ឈប់ការ​រុញ​ច្រាន​ជន​អន្តោប្រវេសន៍​មក​ពី​ប្រទេស​ដទៃ​ទៀត​ទៅ​ព្រំដែន​លីទុយអានី​ដោយ​ចេតនា​»​។​

លោក​ថា​ ​សម្ពាធ​នៃ​បញ្ហា​នេះ​ អាច​ប្រៀបធៀប​ទៅ​នឹង​លំហូរ​ជន​​អន្តោប្រវេសន៍ពី​ប្រទេស​រុស្ស៊ី ​​ទៅ​ហ្វាំងឡង់ ​និង​ន័រវែស​ក្នុង​ឆ្នាំ​ ២០១៥ ​បាន​។

​រដ្ឋ​សមាជិក​នៃ​សហភាព​អឺរ៉ុប​លីទុយអានី កាលពីសប្ដាហ៍​មុន​បាន​ចោទ​ប្រកាន់​​បេឡារុស ថា​​បានអនុញ្ញាត​​ឱ្យ​​ជន​អន្តោប្រវេសន៍​​ក្នុង​ទឹក​ដី​របស់​​ខ្លួន​តាម​រយៈ​ជើង​ហោះ​ហើរ ហើយ​​បាន​ចាប់​ផ្តើម​សាង​សង់​រនាំងលួស​ឡាម​ប្រវែង​ ៥៥០ គីឡូម៉ែត្រ​នៅ​តាម​បណ្ដោយ​ព្រំដែន​របស់​ខ្លួន​ជាមួយ​ប្រទេស​នេះ​។​

យ៉ាង​ណា​មិញ​ ប្រធានា​ធិបតី​​បេឡារុស​​លោក​​ Alexander ​Lukashenko ​ធ្លាប់​បាន​​និយាយ​​កាល​​ពី​​ខែ​​ឧសភា​​ថា​ ​ប្រទេស​របស់​លោក​ នឹង​មិន​រារាំង​ជន​ចំណាកស្រុក​ពី​ការ​ឆ្លងកាត់​ព្រំដែន​ភាគ​ខាងលិច​របស់​ខ្លួន​ចូល​សហភាព​អឺរ៉ុប​ទៀត​ទេ​។

ប្រភព៖

  1. U.S. “concerned” by flow of migrants from Belarus to Lithuania https://www.reuters.com/world/europe/us-concerned-by-flow-migrants-belarus-lithuania-2021-07-11/
  2. Lithuania says Belarus is flying in migrants, plans border barrier https://www.reuters.com/world/europe/lithuania-build-barrier-belarus-border-stop-migrants-says-pm-2021-07-07/
ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner