អំពើហឹង្សានៅអាហ្រ្វិកខាងត្បូង បានរាលដាលដល់ទីក្រុង​ ក្រោយ​មានការដាក់​ពន្ធនាគារអតីត​ប្រធានាធីបតី

ប្រែសម្រួលដោយ៖ សៅ សម្ភស្ស

ភាព​វឹក​វរ និង​អំពើ​អាណាធិបតេយ្យ​ ដោយ​ក្រុម​បាតុករ​​ប្រដាប់អាវុធ​ រីករាល​ដាល​​ពាស​ពេញ​ទីក្រុង​ Johannesburg កាលពីថ្ងៃ អាទិត្យ ខណៈ​អំពើហឹង្សា​បាន​កើត​ឡើង​ជា​បន្តបន្ទាប់​ ក្រោយ​ អតីតប្រធានាធីបតីអាហ្វ្រិកខាងត្បូងលោក Jacob Zuma  ជាប់​​ពន្ធ​​នា​គារ​។

ភាពចលាចលនេះ ត្រូវបានគេផ្តោតជា​សំខាន់នៅក្នុងខេត្តកំណើតរ​បស់ហ្សូម៉ាគឺ ​Kwa Zulu-Natal (KZN) ដែលជាកន្លែង ដែល​រូបលោក​បានចាប់ផ្តើមទទួលការ​កាត់ទោសចំនួន​ ១៥ ខែ ពី​បទ​មើលងាយ​តុលា​ការនៅយប់​ថ្ងៃពុ​ធ​។

ប្រធានាធិបតីអាហ្វ្រិកខាងត្បូង​បច្ចុប្បន្ន​ លោក Cyril Ramaphosa បាននិយាយកាលពីថ្ងៃ អាទិត្យ ថា ​អំ​ពើហឹង្សានេះ​មិន​មាន​គោល​បំណង​ពិត​ប្រាកដ​ទេ  ហើយវាបាន​ និង​កំពុងធ្វើ​ឱ្យ​ខូចខាតដល់កិច្ចខិត​ខំប្រឹ​ងប្រែង​ ដើម្បី​ស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ទៀតផង​។

ការផ្តន្ទាទោស និងដាក់ពន្ធនាគារលោក​ Zuma ត្រូវបានគេមើលឃើញថា ជាការសាកល្បងស​មត្ថភាព​របស់​ប្រទេស​ប្រកាន់របប Apartheid  ក្នុងការអនុវត្តច្បាប់ ដោយយុត្តិធម៌​ប្រឆាំង​នឹ​ងអ្នក​គ្រប់​គ្នា​ មិន​ថា​​អ្ន​ក​​នយោបាយ​​មានអំ​ណាច​ក៏​ដោយ​។  ប៉ុន្តែ ការជាប់ឃុំឃាំងរបស់លោក បានធ្វើឱ្យ​អ្នកគាំទ្រ​ខឹង​សម្បារ​យ៉ាងខ្លាំង​។

ប៉ូលីសបាននិយាយថា ពួក​​ឧក្រិដ្ឋជនកំពុងទាញយកផលប្រយោជន៍ពី​កិារ​ចលាចល​ ដោយ​ចូល​លួច ​និង​បង្ក​ការ​ខូច​ខាត​ជា​សាធារណៈ​ និង​ឯ​ក​ជន​។ ស្ថាប័នស៊ើបការណ៍ជាតិ NatJOINTS បានព្រមានថា អ្នក​ដែល​ញុះញង់ឱ្យមានអំពើហិង្សា អាច​ប្រឈមនឹងការចោទប្រកាន់ពីបទឧក្រិ​ដ្ឋផងដែរ​។

នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក NatJOINTS បាននិយាយថាមនុស្សចំនួន ៦២ នាក់ត្រូវបាន​ចាប់ខ្លួន​នៅ​ក្រុង​ KZN និង Gauteng ដែលជាមជ្ឈ​មណ្ឌលសេដ្ឋកិច្ចដ៏សំខាន់របស់ប្រ​ទេស។

ប្រភព៖ South Africa violence spreads to Johannesburg in wake of Zuma jailing

https://www.reuters.com/world/violence-spreads-south-africas-economic-hub-wake-zuma-jailing-2021-07-11/

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner