អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋស្ម័គ្រចិត្ត ជំហាន៣ ជាងកន្លះលានដូស ដោយឥតគិតថ្លៃ
អត្ថបទដោយ៖
វុទ្ធី រតនា
នៅព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំង ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើង និងបានចុះឈ្មោះជាមួយអាជ្ញាធរឃុំ-សង្កាត់ ក្នុងស្ទឹងត្រង់ ស្រុកចំការលើ ស្រុកស្រីសន្ធរ ស្រុកកងមាស និងស្រុកោះសូទិន ខេត្តកំពង់ចាម។
ថ្លែងនៅក្នុងកិច្ចប្រជុំ ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានលើកឡើងថា យើងត្រូវជម្រុញការនៃចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចុះឈ្មោះសុំចាក់វ៉ាក់សាំងប្រមាណជាង ៧០មុឺននាក់ ក្នុងក្របខណ្ឌខេត្តកំពង់ចាម ឲ្យបានរួចរាល់ ១០០ភាគរយ នៅពាក់កណ្តាលខែ សីហា ឆ្នាំ២០២១ ៕
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។







