ប្រធានក្រុមជម្រើសជាតិអង់គ្លេស រិះគន់អ្នកគាំទ្រដែលប្រកាន់ពូជសាសន៍ចំពោះ មិត្តរួមក្រុមទាំង៣នាក់
ប្រធានក្រុមអង់គ្លេស Harry Kane និយាយទៅកាន់អ្នកដែលនៅពីក្រោយការរំលោភបំពានប្រកាន់ជាតិសាសន៍របស់មិត្តរួមក្រុម Marcus Rashford, Jadon Sancho និង Bukayo Saka ថា “អ្នកមិនមែនជាអ្នកគាំទ្រអង់គ្លេសទេហើយយើងក៏មិនចង់បានអ្នកដែរ” ។ នេះបើតាមការចុះផ្សាយរបស់ BBC Sport នៅថ្ងៃទី១៣ នេះ ។
កីឡាករទាំងបីបានខកខានក្នុងការស៊ុតបាល់ប៉េណាល់ទី ដែលបាននាំអោយក្រុមជម្រើសជាតិអ៊ីតាលី យកឈ្នះក្នុងលទ្ធផល ៣-២ នៅវគ្គផ្តាច់ព្រ័ត្រ Euro ២០២០ កាលពីថ្ងៃអាទិត្យ។

Harry Kane បាននិយាយថា“ ពួកគេសមនឹងទទួលបានការគាំទ្រ មិនមែនជាការរំលោភបំពានប្រកាន់ពូជសាសន៍នោះទេ” ។ខ្សែប្រយុទ្ធរបស់ក្រុមមាន់ខ្នាយមាស Tottenham រូបនេះបានបន្ថែមលើបណ្តាញសង្គមធ្វី Twitter ថា៖ «ក្មេងប្រុស ៣ នាក់ដែលអស្ចារ្យពេញមួយរដូវក្ដៅ មានសេចក្តីក្លាហានក្នុងការបោះជំហាន និងទទួលយកបទពិសោធន៍ថ្មី សម្រាប់អភិវឌ្ឍន៍សមត្ថភាព ។ ប្រសិនបើអ្នក ធ្វើបាបអ្នកណាម្នាក់នៅលើបណ្តាញសង្គម អ្នកមិនមែនជាអ្នកគាំទ្រអង់គ្លេសទេហើយយើងក៏មិនចង់បានអ្នកដែរ៕

