ឯកឧត្តម ស សុខា និងក្រុមការងារ សួរសុខទុក្ខ និងប្រគល់ថវិកា ជូនដល់ ស.ស.យ.ក. ក្រុងបាត់ដំបង

បាត់ដំបង៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម សសុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ អញ្ជើញជាតំណាងរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមការងារ បានចុះសួរសុខទុក្ខប្អូនៗក្មួយៗក្រុមការងារ ស.ស.យ.ក. ក្រុមការងារសុខាភិបាល និងបងប្អូនប្រជាពលរដ្ឋនៅមណ្ឌលបុរីរំចេក ក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្នុងឱកាសនោះ ឯកឧត្តម ស សុខា ក៏បានផ្តល់ជូនថវិកា ចំនួន ១០០០ដុល្លារ ដល់ ស.ស.យ.ក. ក្រុងបាត់ដំបង តាមរយៈលោក លាង វាសនា ប្រធាន ស.ស.យ.ក. ក្រុងបាត់ដំបង សម្រាប់ចូលរួមផ្គត់ផ្គង់ក្រុមការងារ ស.ស.យ.ក. ក្រុងបាត់ដំបង ដែលបានកំពុងស្ម័គ្រចិត្ត ចូលរួមជួយសម្របសម្រួលក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋទូទាំងក្រុងបាត់ដំបង ។

ឯកឧត្តម ស សុខា ក៏សូមឱ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានសុខាភិបាល ៣ការពារ ៣កុំ និងចូលរួមទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា តាមលទ្ធភាព និងដំណាក់កាលនីមួយៗ របស់រាជរដ្ឋាភិបាល ៕ ដោយ ប៊ុនធី និងវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner