ឯកឧត្ដម ថោង ខុន ចូលរួមឧបត្ថម្ភម៉ាសពេទ្យចំនួន ១០.០០០ដុល្លារ ជូនរដ្ឋបាលក្រុងសឹងចូវ (Zhengzhou) ខេត្តហឺណាន ( Henan) ប្រទេសចិន ដែលកំពុងប្រយុទ្ធទប់ទល់នឹងការរីករាលដាលនៃជំងឺផ្លូវដង្ហើម Covid-19

អត្ថបទដោយ៖
Kien Sereyvuth

ក្នុងខណៈដែលទីក្រុងសឹងចូវ ខេត្តហឺណាន ប្រទេសចិន កំពុងតែប្រយុទ្ធទប់ទល់នឹងការរីករាលដាលនៃជំងឺផ្លូវដង្ហើម Covid-19 និងដើម្បីបង្ហាញនូវសមានចិត្ត ទឹកចិត្ត និងសប្បុរសធម៌ក្នុងគ្រាលំបាកនេះ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានចូលរួមឧបត្ថម្ភម៉ាសពេទ្យចំនួន ១០.០០០ ជូនរដ្ឋបាលក្រុងសឹងចូវ (Zhengzhou) ខេត្តហឺណាន ( Henan)។

គួររំលឹកថា ក្នុងកំឡុងពេលទស្សនកិច្ចរបស់ឯកឧត្តម ថោង ខុន និងប្រតិភូ នៅទីក្រុងស៊ីងឆូវ Zhengzhou (ខេត្តហឺណាន់) កាលពីខែមករា ឆ្នាំ២០២០ កន្លងមកនេះ ភាគីទាំងពីរ (កម្ពុជា-ចិន) បានឈានទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាច្រើន និងការផ្សព្វផ្សាយ ដើម្បីទាក់ទាញទេសចរ និងអ្នកវិនិយោគមកកាន់កម្ពុជាថែមទៀត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner