ព្រះអង្គម្ចាស់តូច ដែលរាជបុត្រព្រះអង្គម្ចាស់ William ខកព្រះទ័យយ៉ាងខ្លាំង ក្រោយអង់គ្លេសចាញ់អ៊ី តាលី
អត្ថបទដោយ៖
សារ៉ាន ទីងី
ព្រះអង្គម្ចាស់តូច George ដែលជារាជបុត្រ រវាង ព្រះនាង Kate Middleton និងព្រះអង្គម្ចាស់ William បានខកព្រះទ័យយ៉ាងខ្លាំង ក្រោយការចាញ់អ៊ី តាលី នៅពហុកីឡដ្ឋាន Wembley ។
វគ្គផ្តាច់ព្រ័ត្រយូរ៉ូ ២០២០ រវាងអង់គ្លេសនិងអ៊ី តាលី ព្រះអង្គម្ចាស់តូច បានខកព្រះទ័យយ៉ាងខ្លាំង ក្រោយការចាញ់អ៊ី តាលី នៅវគ្គផ្តាច់ព្រ័ត្រ ។ ព្រះនាង Kate Middleton និងព្រះអង្គម្ចាស់ William បានលួងលោមព្រះអង្គម្ចាស់តូចពេលអង់គ្លេសបរាជ័យ ។
គួរបញ្ជាក់ថា គ្រួសារព្រះអង្គម្ចាស់ William បានចូលរួមការប្រកួតយូរ៉ូ នៅកីឡដ្ឋាន Wembly ទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស ។
សូមបញ្ជាក់ថា ក្រុមអង់គ្លេស ធ្លាប់ឈ្នះពានធំម្តង នៅឆ្នាំ១៩៦៦ គឺ World Cup ៕
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។






