អាមេរិក និងបណ្តាប្រទេសអឺរ៉ុប ពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មកនិយាយបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាមួយចិនទេ
អត្ថបទដោយ៖
ធី ដា
បញ្ហាសិទ្ធិមនុស្សរបស់ប្រទេសពួកគាត់ធ្លាប់មានកំណត់ត្រាហីនភាពដែរ។ ក្នុងប្រវតិ្តសាស្ត្រ ពួកគាត់បានប្រល័យពូជសាសន៍ទៅលើជនជាតិដើម ហើយមានការរើសអើង និងធ្វើបាបលើក្រុមជនជាតិភាគតិច។
ចលនាឆ្តោះទៅទិសខាងលិច (Westward Movement) របស់អាមេរិកបានកាប់សម្លាប់ និងបណ្តេញជនជាតិដើមអាមេរិក Indians ជាទ្រង់ទ្រាយធំ បណ្តាលឱ្យចំនួនជនជាតិ Indians ធ្លាក់ចុះពី៥លាននាក់មកសល់ត្រឹម ២៥ម៉ឺននាក់ ក្នុងរយៈពេលប្រមាណជាង ១០០ឆ្នាំ ពួកគេធ្លាប់ជាក្រុមប្រជាជនចម្បង ដែលរស់នៅអាមេរិកខាងជើង បច្ចុប្បន្ននៅសល់មិនដល់ ២% នៃចំនួនប្រជាជនសរុប។ លោក Le Yucheng អនុរដ្ឋមន្ត្រីការបរទេសចិន

លោក Le Yucheng អនុរដ្ឋមន្ត្រីការបរទេសចិន
ប្រភព៖ https://www.fmprc.gov.cn/mfa_eng/wjbxw/t1891464.shtml
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕