Aung San Suu Kyi ប្រឈមមុខនឹងការចោទប្រកាន់ថ្មីបន្ថែមទៀត

លោកស្រី Aung San Suu Kyi ប្រឈមមុខនឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌចំនួន ៤ បន្ថែមទៀតដែលត្រូវបានដាក់បញ្ចូនទៅតុលាការក្នុងទីក្រុង ម៉ាន់ដាឡេ (Mandalay) ប្រទេសមីយ៉ាន់ម៉ា។

ក្រុមមេធាវីរបស់ លោកស្រី Aung San Suu Kyi មានព័ត៌មានតិចតួចអំពីការចោទប្រកាន់ចុងក្រោយលើកលែងតែថា ការចោទប្រកាន់ទាំងនោះពាក់ព័ន្ធនឹងអំពើពុករលួយ។

គួរបញ្ជាក់ផងដែរថា លោកស្រីត្រូវបានក្រុមយោធាដណ្តើមអំណាចដោយការធ្វើរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈនិងត្រូវបានកាត់ទោសពីបទចោទប្រកាន់ដែលរួមមាន ការនាំចូលខុសច្បាប់និងការកាន់កាប់វិទ្យុទំនាក់ទំនង ( Walkie-Talkie) និងការរំលោភបំពានលើគោលការណ៍ការពារកូវីដ-១៩ ដែលស្ថិតនៅក្រោមច្បាប់គ្រប់គ្រងគ្រោះមហន្តរាយ។

នាងក៏ត្រូវបានគេចោទប្រកាន់នៅក្នុងតុលាការក្រុងយ៉ាំងហ្គោន (Yangon ) ផងដែរដោយត្រូវបានចោទប្រកាន់ពីបទទម្លាយព័ត៌មានសម្ងាតមួយដែលត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេលអតិបរមា ១៤ ឆ្នាំ។ ប៉ុន្តែក្រុមមេធាវីរបស់លោកស្រីបដិសេធរាល់ការចោទប្រកាន់ទាំងនោះ។

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner