វ៉េណេស៊ុយអេឡា ចោទប្រកាន់មេដឹកនាំ​គណបក្ស​ប្រឆាំង​ពី​បទ​ភេរវកម្ម នឹង​ក្បត់​ជាតិ​

សៅ សម្ភស្ស

រដ្ឋអាជ្ញាវេណេស៊ុយអេឡាកាលពីថ្ងៃ ច័ន្ទ បានចោទប្រកាន់មេ​ដឹក​នាំ​អ្នកនយោបាយប្រឆាំងលោក​ Freddy Guevara ពីបទភេរវកម្មនិងក្បត់ជាតិ ក្នុងចំណោមការចោទប្រកាន់ផ្សេងទៀត បន្ទាប់​ពី​សេវាកម្ម​ស៊ើប​ការណ៍​​រប​ស់​ប្រទេសនេះ​ បាន​ចាប់ខ្លួន​លោក​ក្នុង​ពេល​ធ្វើដំណើរ​នៅ​តាម​ផ្លូវ​ Caracas ។

លោក ​Guevara គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់មេដឹកនាំប្រឆាំងលោក​ Juan Guaido ដែលត្រូវបាន​គេ​ស្គាល់ថា​ ជាប្រ​ធានាធិបតីស្របច្បាប់របស់អាមេ​រិកខាងត្បូង ដោយ​សហរដ្ឋអាមេរិកនិងអ្នកដទៃទៀត។ លោក Guaido បាននិយាយថា បុរសប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណ​ម្នាក់ បានគំរាមលោក​​​ និង​ចាប់​ខ្លួនលោក​​ការចាប់ខ្លួននៅព្រឹកថ្ងៃ ច័ន្ទ នេះ ខណៈដែលគាត់បានចាកចេញពីផ្ទះ​ល្វែង ដើម្បី​ផ្ដល់​ជំនួយ​​ដល់ លោក Guevara ។

នៅក្នុងសេចក្តីថ្លែងការណ៍ ប្រធានការិយាល័យរដ្ឋអាជ្ញា បាននិយាយថា ខ្លួ​នបានស្វែងរកដីកាចាប់ខ្លួន​លោក​​ Guevara ទាក់ទិន​នឹង​ទំនាក់ទំនង​ជាមួយ​ក្រុមជ្រុលនិយម និងក្រុមយោធា ដែល​ជាប់​ទាក់ទ​ង​ជាមួយ​រដ្ឋាភិបាលកូឡុំប៊ី។​

ឧប្បត្តិហេតុនេះ បានកើតឡើងនៅពេលដែលរដ្ឋាភិបាលប្រទេស​នេះ និងក្រុមប្រឆាំង កំពុង​រៀបចំ​ការ​ចរចា​ ដែលគ្រោងធ្វើនៅខែក្រោយនៅប្រទេសម៉ិកស៊ិក ដោយមានការសម្រុះសម្រួលពីសំណាក់​ប្រទេសន័រវេស ដើម្បីដោះស្រាយវិបត្តិនយោបាយយ៉ាងជ្រាលជ្រៅរបស់ប្រទេសអាមេរិកខាងត្បូង​។

ប្រភព៖

Venezuela announces terrorism charges against Guaido ally after highway arrest

https://www.reuters.com/world/americas/venezuelan-security-forces-attempt-detain-guaido-wife-rosales-says-2021-07-12/

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner