ជម្លោះរវាងរដ្ឋាភិបាលអេត្យូពី 🇪🇹 និងកងកម្លាំងនៅតំបន់ Tigray ភាគខាងជើងអេត្យូពី ចាប់ផ្តើមតាំងពីខែវិច្ឆិកាឆ្នាំ ២០២០មកម៉្លេះ
ជម្លោះរវាងរដ្ឋាភិបាលអេត្យូពី 🇪🇹 និងកងកម្លាំងនៅតំបន់ Tigray ភាគខាងជើងអេត្យូពី ចាប់ផ្តើមតាំងពីខែវិច្ឆិកាឆ្នាំ ២០២០មកម៉្លេះ ដែលបានបង្កអស្ថិរភាព បំផ្លាញជីវិតមនុស្សរាប់ពាន់នាក់ ខណៈមនុស្សជាង ៣៥០.០០០ នាក់ផ្សេងទៀតកំពុងជួបប្រទះភាពអត់ឃ្លាន និងបានបង្ខំឱ្យប្រជាជនជិត ២លាននាក់រត់ភៀសខ្លួន។
សង្គ្រាមនេះបានផ្ទុះឡើងបន្ទាប់ពីគណបក្សវិបុលភាពរបស់នាយករដ្ឋមន្ត្រីអេត្យូពីលោក Abiy Ahmed បានបញ្ជូនកម្លាំងរដ្ឋាភិបាលទៅបង្ក្រាបការបះបោររបស់ក្រុមរណសិរ្សរំដោះប្រជាជន Tigray (TPLF)។ ភាគីទាំងពីរមានគោលបំណងតែមួយគឺ ដណ្តើមគ្នាកាន់កាប់រដ្ឋធានីក្នុងតំបន់ Mekelle។
កម្លាំងមកពីតំបន់ Tigray ប្តេជ្ញាបន្តប្រយុទ្ធជាមួយរដ្ឋាភិបាលភាគខាងត្បូង ដើម្បីវាយដណ្តើមភូមិសាស្ត្រ ទាល់តែព្រំដែនកាលពីមុនសង្គ្រាម ត្រូវបានស្តារឡើងវិញ។ ក្រុមTPLF បានចាត់ទុក បទឈប់បាញ់ដែលអេត្យូពីបានលើកឡើងនោះ ជារឿងលេងសើច។

ប្រភព៖ Al Jazeera