អាហ្រ្វិកខាងត្បូងដាក់ពង្រាយកងទ័ពដើម្បីដោះស្រាយកុបកម្មទាក់ទងរឿង ជាប់ពន្ធនាគារអតីតប្រធានាធិបតី

អត្ថបទដោយ៖
AMS OneMinute

ប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Cyril Ramaphosa បានអំពាវនាវឱ្យប្រជាជនក្រោកឈរប្រឆាំងនឹងអំពើហឹង្សាដើម្បីឆ្លើយតបទៅនឹងការជាប់ពន្ធនាគាររយៈពេល ១៥ខែ របស់អតីតប្រធានាធិបតី លោក Jacob Zuma ដែលត្រូវបា នផ្តន្ទាទោសពីការមើលងាយតុលាការ បន្ទាប់ពីលោកបានខកខានមិនចូលរួមក្នុងការស៊ើបអង្កេតអំពីករណីអំពើពុករលួយក្នុងពេលលោកកាន់តំណែងជាប្រធានាធិបតី។

ប្រជាពលរដ្ឋ យ៉ាងហោចណាស់ ៦នាក់បានស្លាប់ និងមនុស្សជិត ៥០០នាក់ទៀត ត្រូវបានចាប់ខ្លួន ខណៈពេលដែលកងទ័ពត្រូវបានគេដាក់ពង្រាយនៅក្នុងខេត្ត Gauteng និងនៅក្នុងខេត្ត KwaZulu-Natal ដែលជាស្រុកកំណើតរបស់លោក Zuma ។

ប្រភព៖ Reuters

ads banner