រដ្ឋអាជ្ញាវេណេស៊ុយអេឡា 🇻🇪 កាលពីថ្ងៃទី១២ កក្កដា បានចោទប្រកាន់មេដឹកនាំអ្នកនយោបាយប្រឆាំងលោក Freddy Guevara ពីបទភេរវកម្ម និងក្បត់ជាតិ

អត្ថបទដោយ៖
AMS OneMinute

រដ្ឋអាជ្ញាវេណេស៊ុយអេឡា 🇻🇪 កាលពីថ្ងៃទី១២ កក្កដា បានចោទប្រកាន់មេដឹកនាំអ្នកនយោបាយប្រឆាំងលោក Freddy Guevara ពីបទភេរវកម្ម និងក្បត់ជាតិ ក្នុងចំណោមការចោទប្រកាន់ផ្សេងទៀត បន្ទាប់ពីភ្នាក់ងារស៊ើបការណ៍របស់ប្រទេសនេះ បានចាប់ខ្លួនលោកពេលធ្វើដំណើរនៅតាមផ្លូវ Caracas ។

នៅក្នុងសេចក្តីថ្លែងការណ៍ ការចាប់ខ្លួនលោក Guevara គឺដោយសារលោកមានទំនាក់ទំនងជាមួយក្រុមជ្រុលនិយម និងក្រុមយោធា ដែលជាប់ទាក់ទងជាមួយរដ្ឋាភិបាលកូឡុំប៊ី។

ការចាប់ខ្លួន Guevara បានកើតឡើងនៅពេលដែលរដ្ឋាភិបាល 🇻🇪 នងក្រុមប្រឆាំង កំពុងរៀបចំការចរចា ដែលគ្រោងធ្វើនៅខែក្រោយនៅប្រទេសម៉ិកស៊ិក ដោយមានការសម្រុះសម្រួលពីប្រទេសន័រវេស ដើម្បីដោះស្រាយវិបត្តិនយោបាយ។

ប្រភព៖ Reuters

ads banner