រថយន្តសាំយ៉ុងដឹកផ្លែឈេីរេចង្កូតបុកក្បាលព្រួចពុះចែកផ្លូវបាក់អស់បីកង់ ឯរថយន្តក្រឡាប់ផ្ងារជើង
ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តសាំយ៉ុងដឹកផ្លែឈេី ក្នុងល្បឿនលឿន បានរេចង្កូតទៅបុកក្បាលព្រួចពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់បីកង់ ចំណែករថយន្តបានក្រឡាប់ផ្ងារជេីងរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង២ និង១០នាទី រំលងអធ្រាតឈានចូលថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ២៨៩ កែងនិងផ្លូវ ៥២៨ ត្រង់ចំណុចស្តុបកងរាជអាវុធហត្ថលេីផ្ទៃប្រទេស ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីកន្លែងេីតហេតុបានឲ្យដឹងថា ដំបូងឡេីយមានបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក សាំយ៉ុង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2O-9743 ដឹកផ្លែឈេី ធ្វេីដំណេីរក្នុងល្បឿនលឿន ទិសដៅពីជេីងទៅត្បូង ខណះមកដល់ចំណុចកេីតហេតុខាងលេី ទំនងជាងងុយដេក បានរេចង្កូតទៅបុកក្បាលព្រួចពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់បីកង់ ចំណែករថយន្តក្រឡាប់ផ្ងារជេីងឡេីងលេីរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឲ្យអ្នកបេីករថយន្តនិងនរណាម្នាក់រងរបួសនោះទេ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ក៏បានទាក់ទងទៅខាងជំនាញចរាចរណ៍ ឲ្យចុះមកធ្វេីការវាស់វែង ស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី



