ប្រេសិតពិសេសរបស់លោក ចូ បៃដិន បំពេញទស្សនកិច្ចនៅរុស្ស៊ីរយៈពេល០៣ថ្ងៃ ដោយផ្តោតសំខាន់លើបញ្ហាប្រែប្រួលអាកាសធាតុ

អាមេរិក៖ បេសកជនពិសេសទទួលបន្ទុកកិច្ចការអាកាសធាតុរបស់អាមេរិកលោក ចន ឃែរី បានជួបជាមួយមន្រ្តីជាន់ខ្ពស់រុស្ស៊ីនៅក្នុងទីក្រុងមូស្គូ ក្នុងនោះរួមមានទាំងរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរូវ ផងដែរ ដើម្បីធ្វើកិច្ចពិភាក្សាស្តីពីសកម្មភាពរួមគ្នាដែលមានសក្តានុពលលើបញ្ហាប្រែប្រួលអាកាសធាតុ ។

លោក ឃែរី បានធ្វើដំណើរទៅដល់រុស្ស៊ីកាលពីថ្ងៃទី១២ ខែកក្កដា សម្រាប់ការបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅក្នុងប្រទេសមួយនេះ ។ លោក ឃែរី បាននិយាយថា ប្រទេសទាំងពីរមានបន្ទប់ដើម្បីសហការគ្នាលើបញ្ហាប្រែប្រួលអាកាសធាតុនេះ ហើយប្រហែលជាអាចបើកឱកាសកាន់តែប្រសើរលើបញ្ហាផ្សេងៗទៀតដូចដែលយើងធ្វើសហប្រតិបត្តិការលើបញ្ហានេះ ។ លោក ឃែរី បន្ថែមថា បញ្ហាប្រែប្រួលអាកាសធាតុ គឺមានសារៈសំខាន់ដូចបញ្ហាផ្សេងៗដែលលោកបានចរចាជាមួយរុស្ស៊ីកាលពីពេលមុន ក្នុងនោះមានទាំងអាវុធនុយក្លេអ៊ែរផងដែរ ហើយថា ទាំងសហរដ្ឋអាមេរិក និងរុស្ស៊ី គឺជាប្រទេសដែលបានចូលរួមចំនែកខ្ពស់បំផុតចំពោះឧស្ម័នផ្ទះកញ្ចក់ ដូច្នេះមានទំនួលខុសត្រូវក្នុងការធ្វើសកម្មភាពប្រឆាំងនឹងបញ្ហាប្រែប្រួលអាកាសធាតុ ។

គួរកត់សម្គាល់ ការប្រែប្រួលអាកាសធាតុ ជាគឺបញ្ហាតែមួយគត់ដែលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបមានឆន្ទៈចូលរួមដោះស្រាយជាមួយប្រទេសរុស្ស៊ី ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner