ស្ថាប័នជាង៤០របស់សហរដ្ឋអាមេរិកស្នើអោយរដ្ឋបាលលោក ចូ បៃដិន បញ្ឈប់ការប្រឈមមុខជាមួយចិន ហើយចាប់យកកិច្ចសហប្រតិបត្តិការជាអាទិភាព

អាមេរិក៖ ស្ថាប័ន-អង្គភាពច្រើនជាង៤០របស់សហរដ្ឋអាមេរិកបានផ្ញើលិខិតមួយទៅកាន់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងសមាជិកសភា កាលពីថ្ងៃពុធសប្តាហ៍កន្លងទៅ ដោយជំរុញអោយពួកគេផ្តល់អាទិភាពដល់កិច្ចសហប្រតិ បត្តិការជាមួយប្រទេសចិនស្តីពីបញ្ហាប្រែប្រួលអាកាសធាតុ និងទប់ស្កាត់វិធីប្រឈមមុខរបស់ខ្លួន ។
ស្ថាប័ន-អង្គភាពទាំងនោះបានធ្វើការអំពាវនាវដល់រដ្ឋបាលរបស់លោក ចូ បៃដិន និងសមាជិកសភាទាំងអស់អោយពិចារណានូវវិធីសាស្រ្តបដិវត្តដែលលេចធ្លោចំពោះទំនាក់ទំនងរវាងចិន-សហរដ្ឋអាមេរិក និង ផ្តល់អាទិភាពដល់ពហុភាគីនិយមការទូត ព្រមទាំងកិច្ចសហប្រតិ បត្តិការជាមួយប្រទេសចិន ដើម្បីដោះស្រាយវិបត្តិអាកាសធាតុ ។ ក្រុមទាំងនោះមិនមែនធ្វើតែម្នាក់ឯងទេ ក្នុងការជំរុញអោយអ្នកនយោបាយអាមេរិកច្រានចោលវិធីសាស្រ្តប្រឈមមុខដាក់ចិន និងបន្តកិច្ចសហប្រតិបតិ្តការជាមួយចិន ដើម្បីដោះស្រាយបញ្ហានានា ក្នុងនោះមានដូចជាវិបត្តិអាកាសធាតុជាដើម ។
តួយ៉ាងនៅថ្ងៃទី០១ ខែកក្កដាកន្លងទៅ ស្ថាប័ន-អង្គការចំនួន២៨របស់សហរដ្ឋអាមេរិក នៅក្នុងលិខិតរួមមួយបានអំពាវនាវដល់ប្រធានសភាលោក Nancy Pelosi អោយជួយលើកកម្ពស់វិធីសាស្រ្តសន្តិសុខជាតិដែលមានតុល្យភាព និងសមហេតុផលជាងមុន ក្នុងការប្រកួតប្រជែងជាមួយចិន និងបដិសេធនូវគោលការណ៍ដែលបានដាក់ចេញនៅក្នុងច្បាប់ច្នៃប្រឌិត និងការប្រកួតប្រជែងរបស់សហរដ្ឋអាមេរិកដែលត្រូវបានព្រឹទ្ធសភាអនុម័តកាលពីមួយខែមុន ដែលនឹងបង្កើនភាពតានតឹងក្នុងតំបន់ដោយមិនចាំបាច់ ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner