រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញប្រកាស ផ្ទេរ តែងតាំង និងចូលកាន់មុខតំណែង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង
នារសៀលថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ដែលត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស ផ្ទេរ តែងតាំង និងចូលកាន់មុខតំណែង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅសាលាខេត្តកំពង់ឆ្នាំង។

១-យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០២២០/២១១ ចុះថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២០ បានត្រាស់បង្គាប់ តែងតាំងមុខតំណែង ឯកឧត្តម យូ ទិត្យវឌ្ឍនៈ វរៈព្រះរាជអាជ្ញា ថ្នាក់លេខ៣ ជាអគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ។
២-យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០២២០/២១២ ចុះថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២០ បានត្រាស់បង្គាប់ ផ្ទេរ និងតែងតាំងមុខតំណែង លោក អុិត សុធា ពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ មកជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ៕










