មន្ត្រីជំនាញបានរកឃើញអាកុលក្លែងក្លាយចំនួនជាង២០០ លីត្រនិងទឹកដោះគោខួចគុណភាពមួយចំនួននៅក្រុងស្វាយរៀង

(ស្វាយរៀង)៖មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀងថ្ងៃទី ១៤ខែ កក្កដាឆ្នាំ២០២១ បានចុះត្រួតពិនិត្យទំនិញនិងឃ្លាំមើលទំនិញចេញពីប្រភពដើមរហូតដល់ទីតាំងកន្លែងចែកចាយផលិតផលអាល់កុល ជែលលាងដៃ និង តាមដានតំលៃទំនិញ ជាពិសេសតំលៃអាកុល ស្លាកសញ្ញា តំលៃម៉ាស់ នៅតាមបណ្ដា ដេប៉ូ ម៉ាត ឃ្លាំង ទំនិញ ឪសថស្ថានស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។

លោកផឹង និលប្រធាន(ក ក ប)ខេត្តស្វាយរៀងបានថ្លែងថាសកម្មភាពការងារ ត្រួតពិនិត្យ មន្ត្រីជំនាញយើងបានពិនិត្យទៅលើ អាល់កុល ជែលលាងដៃនៅតាម ឪសថស្ថានបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមទៅលើអាល់កុល និង ជែលលាងដៃដើម្បីស្វែងរកអាល់កុលក្លែងក្លាយផងដែរ។

លោកបានបញ្ជាក់ថាជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញអាល់កុល ក្លែងក្លាយ ចំនួន ២៤០ លីត្រម្សៅទឹកដោះគោ ម៉ាក DUMEX ចំនួន ៦ កំប៉ុង ខូចគុណភាព ទឹកដោះគោកំប៉ុងក្រដាស់ ចំនួន ៤៦ កំប៉ុង ខូចគុណភាព។ហើយមន្ត្រីជំនាញយើងបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះនិងអាល់កុលក្លែងក្លាយធ្វើការដុតកម្ទេចចោលតែម្តង។

លោក ផឹង និល បានបន្តថាអាល់កុល ក្លែងក្លាយទាំងនេះអាចប៉ះពាល់លើសុខភាពរួមមាន រលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយគេង បាត់បង់ស្មារតី ក្អួតចង្អោរ រំខានដល់ការរំលាយអាហារ និងអាចឈានបាត់បង់ជីវិត ក្នុងករណីយកទៅលាយជាមួយស្រា ដោយបរិភោគលើសកម្រិត។

ជាមួយគ្នានេះដែរ លោកក៏បានអំពាវនាវដល់អាជីវករ និងអ្នកនាំចូលអាល់កុលទាំងអស់ចូលរួមសហការ និងអាជ្ញាធរ ដោយនាំចូលនូវអាល់កុលសុទ្ធ។ ចំពោះប្រជាពលរដ្ឋវិញ ក៏ត្រូវមានការប្រុងប្រយ័ត្ន ដោយត្រូវមើលស្លាកសញ្ញា និងប្រភពឱ្យបានត្រឹមត្រូវមុននឹងទិញយកមកប្រើប្រាស់ផងដែរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner