កម្មករ០៧នាក់រងផលប៉ះពាល់សុខភាព ក្រោយលេចធ្លាយឧស្ម័នគីមីក្នុងរោងចក្រថាមពលនុយក្លេអ៊ែរនៅជប៉ុន
អត្ថបទដោយ៖
ឈឹម ទីណា
ជប៉ុន៖ កម្មករ០៧នាក់បានត្អូញត្អែរពីការវិលមុខ ក្អួតចង្អោរ និងឈឺក្បាល នៅក្នុងអគារគ្រប់គ្រងស្ថានីយ៍ថាមពលនុយក្លេអ៊ែរ Onagawa ក្រោយស្រូបយកសារធាតុពុលអ៊ីដ្រូសែនស៊ុលហ្វីត នេះបើតាមសារព័ត៌មានក្នុងស្រុករបស់ជប៉ុន ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះដែរ ក្រុមហ៊ុន Tohoku Electric Power Co., Inc. បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ នៅក្នុងថ្ងៃអង្គារសប្តាហ៍នេះថា សារធាតុពុលអ៊ីដ្រូសែនស៊ុលហ្វីត ត្រូវបានលេចធ្លាយចេញពីធុងដែលផ្ទុកសារធាតុរាវ ហើយហូរចូលក្នុងបន្ទប់ត្រួតពិនិត្យតាមរយៈបំពង់បង្ហូរ ៕ ប្រភព៖ CGTN

ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។