ថៃ រិទ្ធី លើកឡើងថា រវាងរូបគេ និងធឿន ធារ៉ា មានផ្លែសំលាប់ដូចគ្នា អ្នកណាប្រហែស និងសន្លប់

អ្នកលេងកណ្តាប់ដៃ ថៃ រិទ្ធី នាថ្ងៃអាទិត្យទី១៨ ខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ នឹងត្រូវជួប ជាមួយ អ្នកលេងកែងឆេះ ធឿន ធារ៉ា ក្នុងកម្មវិធីប្រដាល់ខារ៉ាបាវដណ្តើមទឹកប្រាក់១លាន សែន២រៀល នាសង្វៀនទូរទស្សន៍បាយ័ន ។


ថ្លែងប្រាប់អ្នកព័ត៌មានមុនជំនួបកីឡាករ ថៃ រិទ្ធី បានលើកឡើងថា ធឿន ធារ៉ា ល្អខ្លាំងណាស់ បានផ្តួលដៃគូអោយសន្លប់ច្រើន ដោយប្រើកែង ។ ប៉ុន្តែសម្រាប់ជំនួប នាថ្ងៃអាទិត្យខាងមុខនេះ អ្នលេងកណ្តាប់ដៃ បានត្រៀមខ្លួនយ៉ាងល្អ ទាំងកម្លាំង និងបច្ចេកទេស ដើម្បីឲ្យកក្រើកប្រកួត ។ ថៃ រិទ្ធី បញ្ជាក់ថា ធឿន ធារ៉ា ប្រើកែងបានល្អ ឯខ្ញុំល្អកណ្តាប់ដៃ រវាងយើងទាំង២ បើអ្នកណាប្រហែស នោះអាចនឹងត្រូវសន្លប់ជាក់ជាមិនខាន ។ ថៃ រិទ្ធី ពន្យល់ទៀតថា ការប៉ះជាមួយអ្នកលេងកែងបែបនេះ គេធ្លាប់ជួបច្រើនណាស់មកហើយ ពេលខ្លះគេបែករហូត៣០ថ្នេរជាងក៏មាន ដូច្នោះការជួបធឿន ធារ៉ា ពុំមានអ្វីដែលត្រូវព្រួយបារម្មណ៍នោះទេ ។


គួររំឭថា អ្នកលេងកណ្តាប់ដៃ ថៃ រិទ្ធី មកពីក្លិបក្រសួងការពារជាតិ ថ្មីៗនេះទើបតែផ្តួលកីឡាករ ឡៅ ចន្រ្ទា ឲ្យសន្លប់ដោយកណ្តាលដៃ ក្នុងទឹកទី៣ ហើយអ្នកប្រដាល់រូបនេះ ក៏ធ្លាប់បានផ្តួលកីឡាករខ្លាំងៗជាច្រើនឲ្យសន្លប់ច្រើននាក់ផងដែរ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner