យុទ្ធជនតាលីបង់សម្លាប់​​ជនជាតិ​អាហ្វហ្គានីស្ថាន ២២ នាក់

មឹង ច័ន្ទសុម៉ានីតា

យោង​តាម​របាយការណ៍​របស់​ទូរទស្សន៍ ​CNN ​អ្នក​ប្រយុទ្ធតាលីបង់​ បាន​សម្លាប់​កង​កុម្ម៉ង់ដូ​អាហ្វហ្គានីស្ថាន​ចំនួន​ ២២ នាក់​​ទន្ទឹម​នឹងនេះ​ក៏​មាន​វីដេអូ​ជាច្រើន​ ត្រូវបាន​គេ បង្ហោះ​តាមប្រព័ន្ធ​អនឡាញ​អំពី​ហេតុការណ៏​ជាក់ស្តែង​នៃ​ឧប្បត្តិហេតុ​នេះផង​ដែរ​​។

ការ​សម្លាប់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ នៅថ្ងៃទី​ ១៦​ ខែ​មិថុនា​ នៅទីប្រជុំជន​ Dawlat Abad ​ខេត្ត Faryab​ ដែលនៅ​ជិត​ព្រំដែន​អាហ្វហ្គានីស្ថាន​ជាមួយ​ ប្រទេស​តូមិននីស្ថាន។​  របាយការណ៍​របស់​ CNN បាន​និយាយ​ថា​ ខ្លួន​បាន​ទទួល​និង​ផ្ទៀងផ្ទាត់​វីដេអូ​ជាច្រើន​នៃឧប្បត្តិហេតុនេះ​ហើយ​ក៏បាន​និយាយ​ជាមួយ​សាក្សី​ដែល​បាន​ឃើញ​ផ្ទាល់​ភ្នែក​ផង​ដែរ។

វីដេអូមួយ ដែល​ទទួលបាន​ការចាប់​អារម្មណ៏លើ​ប្រព័ន្ធ​អ៊ីនធើណែត​ដែល បង្ហាញ​សាកសព​ របស់​កម្លាំង​កុម្ម៉ង់ដូ​ពាសពេញ​ផ្នែក​ខាង​ក្រៅនៃ​ផ្សារមួយ​។ សាក្សី​បាន​និយាយ​ថា​ បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងដើម្បី​ កាន់កាប់​ទីប្រជុំជន​កម្លាំង​កុម្ម៉ង់ដូ​ បាន​រងគ្រោះថ្នាក់​ដោយ​ផ្ទុះ​គ្រាប់​រំសេវ​ ហើយ​ត្រូវ​បាន​ឡោម​ព័ទ្ធដោយ​ក្រុម​តាលីបង់​។កាកបាទ​ក្រហម​ក៏​ បាន​បញ្ជាក់​ដែរ​ថា​ សាកសព​នៃ​កុម្ម៉ង់ដូ​ចំនួន​ ២២​ ត្រូវ​បាន​រក​ឃើញ។​

នៅ​ក្នុង​វីដេអូ​មួយ​ ដែល​មាន​រយៈពេល​ប្រហែ​លជា ៤៥ វិនាទី​ អ្នក​ឈរ​មើល​បាន​និយាយ​បានថា​ជា​ ភាសា​ប៉ាតូតូជា​ ភាសា​ក្នុង​ស្រុក​ថា​“ កុំបាញ់​ពួក​គេ​ កុំ​បាញ់​ពួកគេ​ ខ្ញុំ​សូម​មេត្តា​កុំបាញ់​ពួក​គេ”​

នៅពេល​ដែល​ក្រុម​ជ្រុលនិយម​ តាលីបង់​បាន​ចាប់ផ្តើម​បើក​ការ​វាយ​ប្រហារ​យ៉ាង​ សាហាវ​បំផុតមួយ​នៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ចាប់​តាំង​ពី​ សហរដ្ឋ​អាមេរិក​បាន​បង្កើន​ការ​ដកខ្លួន​ចេញ​ពី​ប្រទេសដែលកំពុងមាន​សង្គ្រាម​មួយនេះ​។ លោក ប្រធានាធិបតី លោក​Biden ក៏​បាន​និយាយ​ថា​ ជិត​ពីរទសវត្សរ៍​ហើយ​ បន្ទាប់​ពី​ការវាយ​ប្រហារ​ភេរវកម្ម ​ថ្ងៃ​៩/១១ ​យោធា​អាមេរិក​ បាន​សំរេច​គោលដៅ​របស់​ខ្លួន​នៅ​អាហ្វហ្គានីស្ថាន​ហើយ​។

នៅក្នុង​សុន្ទរកថា​ របស់​សេតវិមាន​ កាល​ពី​ថ្ងៃព្រហស្បតិ៍​ លោក​ Biden បាន​មាន​ប្រសាសន៍​ថា“​ នៅពេល​ដែល​យើង​ បាន​ប្រកាស​ពី​ ការដក​កម្លាំង​របស់​យើង​ នៅក្នុង​ខែ​មេសាកន្លង​ទៅ​ យើង​ក៏បាន​និយាយ​ផងដែរថា​យើង​ នឹង​បញ្ចប់​ការ​ដក​កងកម្លាំង​ជា​ស្ថាពរ​ឲ្យ​បាន​នៅខែ​កញ្ញា​ នាឆ្នាំនេះ ហើយ​ប្រាកដ​ណាស់​យើង នឹង​អាច​សម្រេច​បាន​គោលដៅ​នោះ។ ​

នៅទូទាំង​ប្រទេស​អាហ្វហ្គានីស្ថាន​ ជន​ស៊ីវិល​រាប់​ម៉ឺននាក់​ ត្រូវ​បាន​ផ្លាស់ប្តូរ​ទីលំ​នៅ​ចំ​ពេលមាន​ការប្រយុទ្ធ​គ្នា​ ដែល​កើនឡើង​បន្ទាប់​ពី​ការ​ប្រកាស​របស់​ប្រធានាធិបតី​ អាមេរិក ​Joe​  Biden​។

ចាប់តាំង​ពីពេល​នោះមក​ ក្រុម​តាលីបង់​បាន​អះអាង​ថា​ ខ្លួន​បាន​កាន់កាប់​ស្រុក​បាន​ជិត​ ២០០ នៅទូទាំង​ ប្រទេស​អាហ្វហ្គានីស្ថាន​ដែល​ភាគច្រើន​នៅ​ភាគខាងជើង​និង​ភាគពាយព្យ។​

មនុស្ស​ជាច្រើន​បាន​ប្រាប់​សារពត៌មាន​ CNN ​ថា​ពួក​តាលីបង់​បាន​ណែនាំច្បាប់ថ្មី​យ៉ាង​ឆាប់​រហ័ស​ បន្ទាប់​ពីបាន​កាន់កាប់​តំបន់​ទាំង​នោះ។​ ក្មេងស្រី​មិនអាច​ទៅ​សាលារៀន​ បាន​ទៀត​ទេ​ ហើយ​ស្ត្រី​មិនអាច​ទៅផ្សារ​តែឯង​បានទេ​ លើកលែង​តែ​អមដំណើរ​ដោយ​បុរស​ណាម្នាក់។

https://www.youtube.com/watch?v=g46R7peYX9g

ប្រភព៖

Taliban fighters execute 22 Afghan commandos as they try to surrender

https://edition.cnn.com/2021/07/13/asia/afghanistan-taliban-commandos-killed-intl-hnk/index.html

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner