ឥណ្ឌាប្រកាសផ្អាកការផ្តល់ទិដ្ឋាការមកដល់សម្រាប់ជប៉ុន និងកូរ៉េខាងត្បូង ដោយសារការរីករាលដាលនៃវីរុស COVID-19

ឥណ្ឌា៖ អាជ្ញាធរឥណ្ឌានៅថ្ងៃទី២៧ ខែកុម្ភៈនេះ (ម៉ោងក្នុងតំបន់) បានប្រកាសថា ទិដ្ឋាការនៃកន្លែងមកដល់សម្រាប់ជនជាតិជប៉ុន និង កូរ៉េខាងត្បូងត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយសារតែព្រួយបារម្ភពីការរាលដាលនៃវីរុស COVID-19 ។ ស្របពេលជាមួយគ្នានេះដែរ អាកាសចរណ៍ British Airways របស់អង់គ្លេសក៏បានប្រកាសដែរថា ខ្លួននឹងលុបចោលជើងហោះហើរទៅ-មកប្រទេសអ៊ីតាលី សិង្ហបុរី និងកូរ៉េខាងត្បូង ដោយសារតែធ្លាក់ចុះនៃតម្រូវការធ្វើដំណើរទៅកាន់ប្រទេសទាំងនេះ ដែលបង្កឡើងដោយសារជំងឺ COVID-19 ។

បើតាមអាកាសចរណ៍ British Airways ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន IAG បានបញ្ជាក់ថា ជើងហោះហើរទៅកាន់ទីក្រុងសេអ៊ូល ដែលជាធម្មតាមានជារៀងរាល់ថ្ងៃ ចេញពីអាកាសយានដ្ឋាន Heathrow នឹងត្រូវលុបចោលមួយចំនួន ខណៈជើងហោះហើរទៅ-មកចំនួន០៦ ចេញពីអាកាសយានដ្ឋានដដែលនេះទៅកាន់សិង្ហបុរី ក៏នឹងត្រូវលុបចោលផងដែរ ដោយគិតចាប់ពីថ្ងៃទី១៥ ខែមីនាខាងមុខតទៅ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner